ដំណើរទស្សនៈកិច្ចរបស់សិស្សថ្នាក់ទី១២មកកាន់​ ដុនបូស្កូ ខេត្តកែប

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប
          ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩   សាលាបានរៀបចំកម្មវិធីទស្សនៈកិច្ចសម្រាប់សិក្សានុសិស្សមកពីវិទ្យាល័យ ចម្ការដូង មកទស្សនាការបង្រៀន និងស្វែងយល់អំពីព័ត៌មាន   ទាក់ទងទៅនឹងជំនាញដែលខ្លួនចង់បន្តការសិក្សាក្រោយពេលដែលពួកគាត់បញ្ចប់ការសិក្សាថ្នាក់ទី១២ នៅខែខាងមុខនេះ។ ក្រៅពីការធ្វើបទបង្ហាញ និងពន្យល់អំពីព័ត៌មានរបស់សាលារួចរាល់ហើយ យើងក៏មានរៀបចំជាការប្រកួតកីឡាបាល់ទាត់សម្រាប់សិស្ស បច្ចេកទេស ជាមួយសិស្សមកពីវិទ្យាល័យ ចម្ការដូង ដើម្បីបង្កើតទំនាក់ទំនងអោយកាន់តែជិតស្និតរវាងគ្នានិងគ្នាបន្ថែមទៀត។