ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សិស្សនិស្សិតនៃ ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ បានសិក្សាអំពីការផលិតរឿង ជាមួយ លោកគ្រូ Oscar Molina ដែលជាជាអ្នកដឹកនាំរឿងជនជាតិកូឡុំប៊ី មកចែករំលែកនូវបទពិសោធន៍ ដែលគាត់មាន។ នេះជាថ្ងៃទី២ នៃការសិក្សាជាមួយលោកគ្រូ Oscar Molina ថ្ងៃនេះ ពួកយើងបានបន្តសិក្សាជាមួយលោកគ្រូ Oscar Molina អំពី Storytelling in Film ដោយស្វែងយល់ពីរបៀបបង្កើត ខ្សែភាពយន្ត ដើម្បីធ្វើឱ្យសាច់រឿងកាន់តែមានអត្ថន័យ និងទាក់ទាញ។ ក្នុងការសិក្សា Storytelling in Film មិនត្រឹមតែស្វែងយល់ថា ការបង្កើតខ្សែភាពយន្តដែលល្អ ផ្អែកតែលើរូបភាពស្អាត ឬបច្ចេកទេសថតនោះទេ ប៉ុន្តែត្រូវមាន សាច់រឿង គោលបំណង តួអង្គ និងអារម្មណ៍ ដែលអាចធ្វើឱ្យអ្នកទស្សនាចង់តាមដានរឿងរហូតដល់ចប់។ ការសិក្សាជាមួយលោកគ្រូ Oscar Molina បានផ្តល់ជាមូលដ្ឋានសំខាន់សម្រាប់សិស្សនិស្សិត ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ដោយជួយឱ្យយល់ពីរបៀបបង្កើតសាច់រឿងដែលមានអត្ថន័យ។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed