
ខេត្តកែប៖ រសៀលថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២០៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ព្រំ គន្ធិ អភិបាលរងខេត្តកែប បានទស្សនាសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដោយបានឧបត្ថម្ភអង្ករចំនួន ៥០០គីឡូ ម៉ាស និងទឹកអាលកុលមួយចំនួន តំណាងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។ យើងទាំងអស់គ្នាសូមអរគុណឯកឧត្តមអភិបាលខេត្តនិងសហការី សូមប្រកបនូវពុទ្ធពរទាំងបួនប្រការ និងសូមជៀសផុតពីជម្ងឺផ្សេងៗ


