
ថ្ងៃ សៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ លោកឧកញ៉ា ឡុង នីរ៉ុន ជាស្ថានិកក្រុមហ៊ុនអចលនទ្រព្យ The One Real Estate និងក្រុមការងារសារព័ត៌មានខ្មែរខូវើបានយកអំណោយអង្ករ ១តោន គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបដែលកំពុងជួបបញ្ហាខ្វះខាត និងត្រូវការជំនួយដើម្បីទ្រទ្រង់ការផ្គត់ផ្គង់ការសិក្សារ អំលុងពេលកូវីដ១៩។ សូមគោរពជូនពរ លោកឧកញ៉ា និងលោកជំទាវ សហការីរបស់លោកទាំងអស់ជួបប្រទះពុទ្ធពរបួនប្រការ ជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជម្ងឺនានា។



