Skip to content

Primary Menu
  • ទំព័រដើម
  • កម្មវិធីសិក្សា
    • ផ្នែកទំនាក់ទំនងប្រពន្ធ័ផ្សព្វផ្សាយ
    • ផ្នែកពត៌មានវិទ្យា
    • លេខាធិការ និងបដិសណ្ឋារកិច្ច
    • ផ្នែកអគ្គិសនី
    • ថ្លៃសិក្សា
    • ប្រតិទិនប្រចាំឆ្នាំ
    • ការចូលរៀន
  • សេវាកម្ម
    • សេវាកម្មអគ្គិសនី
    • ដំណោះស្រាយអាយធី និង​បណ្ដុះបណ្ដាល
    • បដិសណ្ឋារកិច្ចនិងទេសចរណ៍
    • បោកគក់
    • សេវាកម្មថតរូប​ វីដេអូ
  • ព្រឹត្តិការណ៍
    • ព្រឹត្តិការណ៍និងសកម្មភាព
  • ជួយយើង
    • គាំទ្រពួកយើង
    • ការងារស្ម័គ្រចិត្ត
    • អ្នកជួយឧបត្ថម្ភ
    • ការការពារបំផុតក្នុងអំឡុងពេល កូវីដ១៩
  • អំពីយើង
    • ប្រវត្តិយើង
    • បេសកកម្មនិងចក្ខុវិស័យ
    • គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍
  • ទំនាក់ទំនងយើង
  • EN
  • Home
  • កម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតជំនាន់ទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
  • SCHOOL

កម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតជំនាន់ទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប

vandy kann November 6, 2021 1 min read

ខេត្តកែប៖ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានប្រារព្ធកម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតជំនាន់ទី៨ អធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប   ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ខេត្តផងដែរ។   លោក ពក លីសំណាង អធិការសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ព្រមទាំងលោកគ្រូ អ្នកគ្រូ នាយកសាលា បុគ្គលិក និងលោកគ្រូអ្នកគ្រូ នៅឆ្នាំសិក្សា ២០១៩-២០២១។

លោកបូជាចារ្យ លី សំណាង អធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមានប្រសាសន៍ទៅកាន់និស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៩-២០២១ ឲ្យយកជំនាញដែលបានរៀនទៅប្រកបការងារ ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងអភិវឌ្ឍសង្គមជាតិកម្ពុជា។

លើសពីនេះទៅទៀត លោកបូជាចារ្យ ក៏បានរំលឹកដល់និស្សិតទាំងអស់ឲ្យប្រព្រឹត្តខ្លួនជាមនុស្សល្អ ស្មោះត្រង់ ចេះគោរពមនុស្សជុំវិញខ្លួន គោរពសាសនា និងច្បាប់សង្គម ចៀសឆ្ងាយពីគ្រឿងញៀន។

និស្សិតជំនាន់ទី៩ ដែលបានសិក្សារយៈពេលពីរឆ្នាំ គឺពីឆ្នាំ២០១៩-២០២១ មានចំនួន១៧៩នាក់ ក្នុងនោះនារីចំនួន៨៧នាក់ លើមុខជំនាញចំនួន៤ គឺទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ គណនេយ្យនិងលេខាធិការ ព័ត៍មានវិទ្យា និងជំនាញអគ្គិសនី។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណដល់សាលាដុនបូស្កូដែលបានមកដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តកែបអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ក្រោមវត្តមានសាលានេះ យុវជនយុវនារីនៅក្នុងតំបន់បានទទួលនូវចំណេះជំនាញ ជាពិសេសសិស្សដែលចេញពីសាលាដុនបូស្កូខេត្តកែប មានសីលធម៌និងសណ្ឋាប់ធ្នាប់ល្អ។

យ៉ាងណាមិញ ឯកឧត្តម ក៏បានជូនពរដល់និស្សិតដែលបានបញ្ចប់ការសិក្សានាឱកាសនោះ ឱ្យទទួលបានមុខរបរការងារល្អសម្រាប់ជីវិត និងក្លាយជាបុគ្គលល្អនៅក្នុងសង្គម។

គិតមកដល់ឆ្នាំ ២០២១ នេះ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានបណ្តុះបណ្តាលនិសិ្សតបានជាង ១០០០នាក់មកហើយដោយនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាលានេះជាង៩០ភាគរយសុទ្ធតែទទួលបានការងារធ្វើ និងមួយចំនួនទៀតយកជំនាញពីសាលាទៅបង្កើតមុខរបរដោយខ្លួនឯង។

សិស្សដែលមករៀននៅសាលានេះត្រូវតែជាយុវជនយុវនារីក្រីក្រ មកពីខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថាសាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺជាសាលាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលស្ថិតក្រោមអង្គការមូលនិធិដុនបូស្កូកម្ពុជា របស់ព្រះសហគមន៍កាតូលិក។

សាលានេះបានស្ថាបនាឡើងនៅអំឡុងឆ្នាំ ២០០១ ដោយពេលនោះ មានបង្រៀនជំនាញកាត់ដេរ។

បច្ចុប្បន្នសាលានេះ មានជំនាញធំៗចំនួនបួន ដោយផ្តល់ការសិក្សាដល់សិស្សរយៈពេល២ឆ្នាំ លើមុខជំនាញ ទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ គណនេយ្យនិងលេខាធិការ

ព័ត៍មានវិទ្យា និងជំនាញអគ្គិសនី។

ក្រៅពីការបណ្តុះបណ្តាលជំនាញ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបក៏មានកម្មវិធីមូលនិធិ សម្រាប់កុមារផងដែរ ដោយមូលនិធិនេះ ផ្តោតសំខាន់ចំពោះកុមារនៅក្នុងតំបន់ក្នុងខេត្តនេះ និងតំបន់មួយចំនួនដែលមានកុមារងាយរងគ្រោះ ដូចជាកុមារនៅស្រុកព្រៃកាបាសខេត្តតាកែវ និងកុមារនៅឃុំកោះស្លាស្រុកឈូក ខេត្តកំពត។ លើសពីនេះទៅទៀត មូលនិធិកុមារនេះ ក៏បានបំពេញបេសកម្មទៅខេត្តរតនគិរី ដែលជាខេត្តដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដូចជាការជួយដល់កុមារដែលគ្មានលទ្ធភាពទៅសាលាបាន មូលនិធិដុន បូស្កូបានផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារ នៅក្នុងសាលាបច្ចេកទេសដុន បូស្កូខេត្តកែប។ ហើយសំរាប់កុមារ មួយចំនួនខាង មូលនិធិផ្តល់អោយដូចជាសំភារៈសិក្សា និងកង់សំរាប់ធ្វើដំណើរទៅសាលាជាដើម៕

vandy kann

See author's posts

Continue Reading

Next: ពិធីបុណ្យ ព្រះនាងម៉ារី ជាទីពំនឹង

Related Stories

ពិធីបុណ្យ ព្រះនាងម៉ារី ជាទីពំនឹង
1 min read
  • SCHOOL

ពិធីបុណ្យ ព្រះនាងម៉ារី ជាទីពំនឹង

May 31, 2022

ប្រកាសថ្មីៗ

  • ពិធីបុណ្យ ព្រះនាងម៉ារី ជាទីពំនឹង
  • កម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតជំនាន់ទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
  • ពិធីភ្ជុំបិណ្យនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប​​
  • ប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បរិច្ចាគអាហារនិងថ្នាំពេទ្យដល់ដុនបូស្កូកែបក្នុងពេលនៃ covid១៩ នេះ
  • លោកតេតវិចិត្រ (Vechet Tet) មកពីក្រុមហ៊ុន TLV Construction ដើម្បីធ្វើអំណោយសម្រាប់គម្រោងកសិកម្មដុនបូស្កូកែប

ក្រុមអត្តបទ

You may have missed

ពិធីបុណ្យ ព្រះនាងម៉ារី ជាទីពំនឹង
1 min read
  • SCHOOL

ពិធីបុណ្យ ព្រះនាងម៉ារី ជាទីពំនឹង

May 31, 2022
កម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតជំនាន់ទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
1 min read
  • SCHOOL

កម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតជំនាន់ទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប

November 6, 2021
ពិធីភ្ជុំបិណ្យនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប​​
1 min read
  • Uncategorized

ពិធីភ្ជុំបិណ្យនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប​​

October 5, 2021
ប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បរិច្ចាគអាហារនិងថ្នាំពេទ្យដល់ដុនបូស្កូកែបក្នុងពេលនៃ covid១៩ នេះ
1 min read
  • Donation

ប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បរិច្ចាគអាហារនិងថ្នាំពេទ្យដល់ដុនបូស្កូកែបក្នុងពេលនៃ covid១៩ នេះ

July 1, 2021
Copyright © All rights reserved. | MoreNews by AF themes.