ពិធីទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត តាមរយ:ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ គណៈអភិបាលខេត្តកែប

ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត តាមរយ:ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ អភិបាលក្រុងកែប នូវអង្ករ ១តោន មី ៤០កេស និងជែល ៥០០ដប ដើម្បីជួយដោះស្រាយបញ្ហាកង្វះខាតកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ។ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបសូមប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងសមាជិកសមាជិការដ្ឋបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក លោកស្រី បុត្រាបុត្រី ក្រុមគ្រួសារ សូមសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាវាងវៃ ប្រកបដោយសុភមង្គល និងវិបុលសុខគ្រប់ប្រការ។ សូមអរគុណ!