ដំណឹងជ្រើសរើសនិស្សិតឆ្នាំសិក្សាថ្មី២០២១-២០២៣សូមចុះឈ្មោះតាមរយៈតំណរភ្ជាប់ https://docs.google.com/forms/d/1iGzLS2XxizI6AMsJ4U7MRXsylZH1rkymeqewIxFRka0/viewform?fbclid=IwAR1pLCdVJ8GGmDV-F9vUe8T45QWRjKbc2ZZVp1SuKPCQ3hjDcFFZ3fuT2gk&edit_requested=true ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ #Metfone: 071 25 55 691/088 488 6708 #Smart: 087 86 20 66/015 49 34 42
Posted by Don Bosco Hatrans School Kep on Tuesday, July 6, 2021
Presentation of the departments in Don Bosco Kep – 2021
លោកពុក លី សំណាងសួរសុខទុក្ខអភិបាលខេត្តកែបក្នុងឱកាសចូលឆ្នាំខ្មែរខេត្តកែបៈ ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ លោកពុក លី សំណាង អធិការនៃសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប បានដឹកនាំគណៈគ្រប់គ្រងសាលា អញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកស្រី ទិត សុខា អភិបាល នៃគណៈអភិបាលក្រុងកែប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងសួរសុខទុក្ខពីស្ថានរបស់របស់ឯកឧត្តមកំពុងស្ថិតក្នុងការមមារញឹកចុះសួរសុខទុក្ខ និងណែនាំប្រជាពលរដ្ឋពីការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ ម្យ៉ាងទៀតដោយដោយយោងទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល សាលាបច្ចេកទេស ដុនបូស្កូខេត្តកែបបានគោរពតាមយ៉ាងខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩នេះ បានអនុញ្ញាតអោយនិស្សិតវិលត្រលប់ទៅផ្ទះវិញ និងបន្តការសិក្សានៅផ្ទះតាមប្រព័ន្ធអនឡាញ ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូផ្ញើជាឯកសារ កិច្ចការសម្រាប់ស្រាវជ្រាវ និងផលិតវីដេអូបង្រៀន។ ការសួរសុខទុក្ខនេះផងដែរ ឯកឧត្តម លោកបានជួបសំណេះសំណាល ទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយលោកក៏បានកោតសរសើរដល់សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពលំបាកនេះក៏ដោយនៅតែបន្តបេសកម្មដើម្បីយុវជនកម្ពុជា ក្រោមការដឹកនាំរបស់លោកពុក លី សំណាង។
Posted by Don Bosco Hatrans School Kep on Thursday, April 16, 2020
Father and Teachers of Don Bosco Kep visit HE. Ken Satha deputy of Kep Provincial.
សួស្តីឆ្នាំថ្មី! #HelpDonBoscoKep #DonBoscoKepOnlineEducation #DonBoscoStayAtHome #StayAtHome ———————- Donate us by: Acleda Bank 3803-01-041854-1-8 ABA Bank 001478925 Wing 03289166
Posted by Seyha Try on Monday, April 13, 2020
Headmaster say something to Students at home during Covid-19.
កម្មវិធិកតញ្ញដុនបូស្កូកែប/Don Bosco Kep Thanksgiving day 2020សាលាបច្ចេកទេស និងមូលនិធិកុមារ ដុនបូស្កូ ខេត្តកែប ជំនួសមុខអោយយុវជន និងក្មេងៗទាំងអស់ ក្នុងកំឡុងពេលជម្ងឺរាតត្បាតដ៏លំបាកនេះ។ សូមជូនពរដល់អ្នកទាំងអស់គ្នា! ទោះបីជាយើងមិនអាចជួបគ្នា ពួកយើងអាចរក្សាទំនាក់ទំនងពីចម្ងាយ។ ពួកយើងកុំភ្លេចសាលារបស់ពួកយើង សិស្សរបស់ពួកយើង គ្រូរបស់ពួកយើង បេសកម្មរបស់ដុនបូស្កូ។ នេះជាថ្ងៃកតញ្ញូរបស់ពួកយើង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ២០២០ ហើយនិងក្នុងឱកាសសប្តាហ៍នៃព្រះដ៏វិសុទ្ធរបស់ព្រះយេស៊ូគ្រីស សូមទេព្តា ប្រទានពរដល់អ្នកទាំងអស់គ្នា! សូមរូបភាពទាំងនេះ សិស្ស និងគ្រូរបស់ពួកយើងបង្កើតឡើងពីផ្ទះជម្រុញអោយអ្នកមានសន្តិភាព ការពារ និងសេចក្ដីស្រលាញ់ ក្នុងឱកាសពេលនេះ។ស្នាក់នៅផ្ទះ ប៉ុន្តែកុំបិទបេះដូង រក្សាចម្ងាយ ប៉ុន្តែកុំឆ្ងាយពីក្ដីស្រលាញ់ លាងសម្អាតដៃរបស់អ្នក ហើយរក្សាបេះដូងរបស់អ្នកអោយស្អាតផង ព្រះជាម្ចាស់ស្រលាញ់ពួកយើង ទេវតានឹងថែរក្សាពួកយើង
Posted by Don Bosco Hatrans School Kep on Saturday, April 11, 2020
Thanksgiving Day of Don Bosco Technical School Kep 2020
និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក បែ៉ន បូណា និពន្ធនាយកនៃសា្ថនីយទូរទស្សន៍ភីអិនអិន និងលោក ហួងដារ៉ាមុន្នី អគ្គនាយកស្ថានីយទូរទស្សន៍កងយោធពលខេមរ:ភូមិន្ទប៉ុស្តិ៍លេខ៥ ព្រមទាំងសហករ សហការីទូរទស្សន៍ទាំងពីរដែលបានទទួលស្វាគមន៍សិស្សនិស្សិតយ៉ាងកក់ក្ដៅ ធ្វើឱ្យការទស្សន:កិច្ចនេះប្រពឹត្តិទៅយ៉ាងល្អ ប្រកបដោយប្រសិទ្ធិភាព។
Posted by Don Bosco Hatrans School Kep on Monday, August 29, 2022