ពិធីអបអរសាទរ ប្រគល់ប័ណ្ណសរសើរជូននិស្សិតពូកែ និងនិស្សិតឆ្នើមចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ឆ្នាំទី១ ឆមាសទី១ នៃឆ្នាំសិក្សា២០២២-២០២៣

ពិធីអបអរសាទរ ប្រគល់ប័ណ្ណសរសើរជូននិស្សិតពូកែ និងនិស្សិតឆ្នើមចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ឆ្នាំទី១ ឆមាសទី១ នៃឆ្នាំសិក្សា២០២២-២០២៣ ដែលប្រព្រឹត្តទៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជម្រុញលើកទឹកចិត្តដល់និស្សិតដែលបានខិតខំរៀនសូត្រ ឱ្យព្យាយាមខិតខំបន្ថែមទៀត និងនិស្សិតដទៃទៀតយកគំរូក្នុងការប្រឹងប្រែងរៀនសូត្រមានការប្រកួតប្រជែង ដើម្បីអនាគតខ្លួនឯង ក្លាយខ្លួនជាសិស្សល្អគ្រប់ៗគ្នាសម្រាប់សាលា លោកគ្រូអ្នកគ្រូ ជាកូនល្អសម្រាប់គ្រួសារ ពលរដ្ឋល្អសម្រាប់សង្គមជាតិ។