សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ថ្ងៃអាទិត្យ ២រោច ខែសា្រពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីរាជការគយ និងរដ្ឋាករទាំងអស់ នូវអង្ករ គ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល ដើម្បីជួយដោះស្រាយបញ្ហាកង្វះខាតកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ។ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ និស្សិត បុគ្គលិក និងក្មេងៗទាំងអស់ សូមប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះឯកឧត្តមបណ្ឌិត គុណ ញឹម ព្រមទាំងមន្ត្រីរាជការគយ និងរដ្ឋាករទាំងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុត្រាបុត្រី ក្រុមគ្រួសារ សូមសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាវាងវៃ ប្រកបដោយសុភមង្គល និងវិបុលសុខគ្រប់ប្រការ។ សូមអរគុណ!