នេះជាវគ្គសិក្សាបរិញ្ញាបត្ររងរយៈពេល ២ ឆ្នាំ។ យើងផ្តល់កន្លែងចំនួន ៣០ កន្លែងក្នុងមួយឆ្នាំៗ ហើយវគ្គសិក្សាបើកទូលាយសំរាប់សិស្សនិសិ្សតទាំងពីរភេទ។
នៅពេលបញ្ចប់ការសិក្សានិស្សិតអាចធ្វើការនៅស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងក្រុមហ៊ុន PR ការិយាល័យសារព័ត៌មាន ទស្សនាវដ្តី បោះពុម្ភផ្សាយតាមរដ្ឋាភិបាល និង អង្គការមិនមែនរដ្ឋាភិបាល និង ស្ថាប័នជាច្រើនទៀត។
ប្រសិនបើអ្នកចង់ផ្តល់សេវាកម្មស្ម័គ្រចិត្តនៅក្នុងមហាវិទ្យាល័យនេះសូមទទួលព័ត៌មានអំពីរបៀបដាក់ពាក្យសុំនៅក្នុងទំព័រនេះ
ឱកាសការងារ
មុខតំណែងជាច្រើនអាចរកបាននៅស្ថាប័ននានា ដូចជាអ្នកកាសែត អ្នកកែសំរួល វីដេអូអ្នកថតរូប អ្នកដឹកនាំរឿង អ្នកផលិតខ្សែភាពយន្ត អ្នកនិពន្ធស្គ្រីប អ្នករចនាសំលេងនិងអ្នកត្រួតពិនិត្យភ្លើងបំភ្លឺ មន្រ្តីប្រព័ន្ធផ្សព្វផ្សាយ មន្រ្តីទំនាក់ទំនង អ្នកគ្រប់គ្រងព្រឹត្តិការណ៍។

សកម្មភាពសំខាន់ៗក្នុងកំឡុងពេលវគ្គសិក្សា
និស្សិតនឹងមានការងារជាច្រើនដែលត្រូវបំពេញ ហើយនេះរាប់បញ្ចូលទាំងការថតរូប និងវីដេអូ ការកែសំរួលដំណើរទស្សនកិច្ចសិក្សាការ សំភាសន៍ការធ្វើឯកសារ ការធ្វើរបាយការណ៍និងការបង្កើតខ្សែភាពយន្តដែលអ្នកខ្លះនឹងទទួលបានឱកាសក្នុងការជួយលើការងារ និងក្រៅកន្លែងនៅពេលមានការស្នើសុំសេវាកម្មប្រព័ន្ធផ្សព្វផ្សាយ។
កម្មវិធីសិក្សា
- ការទំនាក់ទំនងសង្គមប្រព័ន្ធផ្សព្វផ្សាយសង្គម
- ការសរសេរស្គ្រីប
- ការបង្កើតមាតិកា
- សារព័ត៌មាន
- ប្រតិបត្តិករម៉ាស៊ីនថត, ការថតរូប
- ការកាត់តវីដេអូ
- ប្រតិបត្តិករវិទ្យុនិងសំឡេង
- កម្មវិធីទូរទស្សន៍
- ការរចនាក្រាហ្វិចនិងប្លង់
- ចិត្តវិទ្យានៃការទំនាក់ទំនង
- ក្រមសីលធម៌និងច្បាប់
- កុំព្យូទ័រមូលដ្ឋានអ៊ិនធឺរណែតមូលដ្ឋាន
- ភាសាអង់គ្លេសទូទៅ
- សីលធម៌អប់រំកាយ
តម្រូវការចូលរៀន
បេក្ខជនត្រូវតែបញ្ចប់ថ្នាក់ទី ១២ (ទាំងការប្រលងជាប់រឺក៏បរាជ័យ) ហើយត្រូវតែចាប់អារម្មណ៍ក្នុងការទំនាក់ទំនង រឺ ការងារប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ។
សម្រាប់ព័ត៌មានបន្ថែមចូលទៅកាន់ការចូលរៀន និងថ្លៃសិក្សារ។