បោះយុថ្កាក្នុងក្ដីសង្ឃឹម លើសពីព្រំដែននៃបេសកកម្មសាឡេស៊ាន

រួមដំណើរជាមួយយុវជនជនជាតិដើមភាគតិចកម្ពុជា
បោះយុថ្កាក្នុងក្ដីសង្ឃឹម លើសពីព្រំដែននៃបេសកកម្មសាឡេស៊ាន
ជារៀងរាល់ឆ្នាំ លោកពុក លី សំណាង. អាលប៊ែរ៉ូ រ៉ូដាស បំពេញទស្សនកិច្ចនៅខេត្តតំបន់ភ្នំភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយគម្រោង ដុនបូស្កូ។ រួមទាំងសាលាបច្ចេកទេស និងកម្មវិធីអាហារូបករណ៍ដុនបូស្កូ បងប្រុសសុរិយាក្នុងចំណោមកុមារ និងយុវជននៅជនបទ និងជនជាតិដើមភាគតិច។ ឆ្នាំនេះ បំផុសគំនិតដោយ ព្រះអំណោយទាន ២០២៥ បោះយុថ្កាក្នុងក្ដីសង្ឃឹម រួមដំណើរជាជាមួយយុវជន និងគម្រប់ខួបកិច្ចប្រជុំរួមដំណើរនៃក្ដីសង្ឃឹមរបស់សម្ដេចប៉ាប ហ្រ្វាន់ស៊ីសក្នងកាធ្វើបទបង្ហាញតូចមួយនេះ របស់ ដុនបូស្កូ កែប ដែលធ្វើដំណើរចម្ងាយ ១,៥០០ គីឡូម៉ែត្រជុំវិញប្រទេសកម្ពុជា ដើម្បីទស្សនាភូមិជនជាតិដើមភាគតិច។ ជាកន្លែងកម្មវិធីបងប្រុសសុរិយា គាំទ្រដល់ការសិក្សា និងយ៉ាងល្អជាមួយកុមារចំនួន ២៧០ នាក់មកពីខេត្តផ្សេងៗគ្នា។
សមាជិកកុមារនៃកម្មវិធីក្រុមបងប្រុសសុរិយា ដុនបូស្កូ បានទទួលចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ ២០២៤ មានសម្ភារៈសិក្សា និងឯកសណ្ឋានរបស់ពួកគេ ក្នុងការចាប់ផ្តើមឆ្នាំសិក្សាថ្មី។ សូមអរគុណចំពោះទឹកចិត្តដ៏ល្អរបស់ម្ចាស់ឧបត្ថម្ភមកពីមូលនិធិ សាវ៉ាឌី។ ក្នុងគោលបំណងនៃដំណើរនេះគឺ ដើម្បីវាយតម្លៃផលប៉ះពាល់នៃសកម្មភាពដើម្បីធានាថាកុមារ កម្ពុជាចំនួន ២៧០ នាក់មកពីតំំបន់ជនបទ និងភូមិជនជាតិដើមភាគតិចស្នាក់នៅក្នុងសាលារៀន និងបើកផ្លូវសម្រាប់បង្កើនការចូលរួមបន្ថែមទៀត រួមទាំងការថែរក្សាបរិស្ថាន និងប្រពៃណីដូនតា។
លោកពុក លី សំណាង រួមជាមួយលោកគ្រូ ញ៊ិល វី និងកូនសិស្សជនជាតិដើមភាគតិច ដុន បូស្កូកែប ៣នាក់ទៀត មាន ចារ៉ាយ ២នាក់ និងកួយ បានទៅទស្សនៈកិច្ចខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារឧត្តរមានជ័យ និងខេត្តកំពង់ធំ។ ដែលជាកន្លែងដែលពួកគេបានជួបអ្នកតំណាងនៃព្រះសហគមន៍ កាតូលិក និង និកាយគ្រិស្តសាសនាផ្សេងទៀត គ្រួសារសាឡេស៊ាន គ្រួសារកុមារ យុវជន និងវិទ្យាល័យ។ពួកគេអាចឃើញស្ថានភាពគ្រួសារនៅជនបទជាច្រើននៅប្រទេសកម្ពុជាដែលរីកចម្រើននៅកណ្តាលសេដ្ឋកិច្ចផុយស្រួយ បញ្ហា ញៀន អ៊ីនធឺណេត ក្នុង បុរស វ័យ ជំទង់ ជា ច្រើន បង្កើន បញ្ហា បោះបង់ការសិក្សាពី សាលា និង ការ ខូច ខាត បរិស្ថាន។
ជាមួយគ្នានេះ ក្តីសង្ឃឹមរបស់សហគមន៍សម្រាប់ឱ្យជីវិតកាន់តែប្រសើរឡើង និងខាងដួងវិញ្ញាណនៃសហគមន៍របស់ពួកគេ។ ជាពិសេសជួយកូនៗរបស់ពួកគេផ្ទាល់ ដើម្បីឱ្យសុបិន្តក្នុងពេលអនាគតដ៏ល្អប្រសើរតាមរយៈការអប់រំ និងការយកចិត្តទុកដាក់ចំពោះប្រពៃណីបុរាណជាមួយនឹងដំណើរនេះ ធ្វើតាមគំរូរបស់ សន្ត យូហាន បូស្កូ និងអ្នកម្ដាយ ម៉ាសារេលឡូ បំផុសគំនិតដោយប្រព័ន្ធអប់រំការពារសាឡេស៊ាន ពួកយើងតាំងចិត្តរួមដំណើរជាមួយយុវវ័យ ជាពិសេសកុមារជនបទ និងជនជាតិដើមភាគតិចកម្ពុជា។ យុវជន គ្រួសារ និងសហគមន៍របស់ពួកគេ បានបោះយុថ្កានៅក្នុងក្ដីសង្ឃឹម។
ខេត្តមណ្ឌលគិរី
គណៈប្រតិភូ ដុនបូស្កូ កែប បានមកដល់ស្រុកកែវសិលា ភាគខាងត្បូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែមករា ដើម្បីសួរសុខទុក្ខ លោកឪពុក ហ្យ័ន សូឡូរហ្សាណូ។ សមាជិកនៃបេសកកម្ម យ៉ារូមាល ពីប្រទេសកូឡុំប៊ី។ សមាគមបូជាចារ្យបម្រើព្រះសហគមដែលមានបព្វជិតពីរបីនាក់នៅក្នុងប្រទេសជាច្រើន។
ឪពុក ហ្យ័ន បានភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន ព្នង អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយរៀនភាសា ប្រពៃណី និងខាងវិញ្ញាណរបស់ពួកគេ។ នៅព្រះវិហារ កាតូលិក ខេត្ត មណ្ឌលគិរី ជា កម្មសិទ្ធិ របស់ លោក អភិបាល ខេត្ត កំពង់ចាម ដឹកនាំ ដោយ ព្រះ អង្គ ម្ចាស់ កម្ពុជា លោកអាភិបាល សួន ហេងលី រួមទាំងខេត្តទាំងអស់នៃភាគឦសាននៃប្រទេសកម្ពុជា។ បច្ចុប្បន្នមាន ការ សាងសង់ ព្រះវិហារ ថ្មី នៅ ឃុំ កែវ សិលា ក្រោម ការ ឧបត្ថម្ភ របស់ សន្ត យូសសេប។ លោកឪពុក ហ្យ័ន បានពន្យល់អំពីអ្នកដឹកនាំសាសនារបស់គាត់នៅក្នុងតំបន់ដោយរួបរួមជាមួយនឹងពួកបូជាចារ្យ និងបងប្អូនស្រីខាងសាសនានៃខេត្ត។ ព្រះសហគមន៍តែងតែបើកជំហរយកចិត្តទុកដាក់ និងការបម្រើដល់ប្រជាជនជនជាតិដើមភាគតិចជានិច្ច ការផ្តល់នៅការយកចិត្តទុកដាក់ ដូចជាជំនួយដល់ផ្នែកសុខភាព ផ្នែកអប់រំមួយចំនួន និងដំណើរឆ្ពោះទៅរកជំនឿ។ ប្រជាជន ជនជាតិ ព្នង មាន សកម្មភាព ខ្លាំងក្លា ក្នុង សក្ដានុពល សហគមន៍ របស់ ពួកគេការពារភាសា និងប្រពៃណីរបស់ពួកគេ។
ពួកយើងបានចំណាយពេលមួយយប់នៅផ្ទះរបស់លោកពុក ហ្យ័ន នៅក្នុង ស្រុកកែវ សិលា ដោយប្រើអង្រឹង និងតង់នៅតំបន់ភ្នំដែលមិនត្រជាក់ណាស់ណាទេ។ ប៉ុន្តែនៅកញនុងត្រីដ៏អស្ចារ្យពរពេញទៅដោយផ្កាយ នៅចំពោះមុខភ្លើង ពួកយើង បាន និយាយ អំពី ក្តី សង្ឃឹម របស់ យើង ក្នុង នាម ជា គ្រូបង្រៀន គ្រូគង្វាល និង យុវជន ជាពិសេស ការប្តេជ្ញាចឹត្តការពារប្រពៃណី និងរួមចំណែកដល់ពិភពលោកអោយកាន់តែល្អប្រសើរ។បន្ទាប់ពីបដិសណ្ឋារកិច្ចដ៏អស្ចារ្យពីសំណាក់លោកឪពុក ហ្យ័ន និងក្រុមរបស់គាត់នៅ ស្រុកកែវសិលា យើង ចេញ ដំណើរ ពី ព្រលឹម ឆ្ពោះ ទៅ ក្រុង សែន មនោរម្យ ទីរួម ខេត្ត មណ្ឌលគិរី។ ដែលនៅទីនោះយើងបានចូលរួមទស្សនាបុត្រីរបស់ព្រះនាងរី ជាទីពំនឹង នៃគ្រិស្តបរិស័ទ(អែហ្វ អឹម អេ) បងស្រី ដូរី ហេឡេណា រ៉ាមីរេហ្ស និងបងស្រី លីហ្សា។ ដោយ មាន បំណង នៃ គំនិត ផ្តួចផ្តើម ផ្សព្វផ្សាយ សាសនា របស់ បង ស្រី សាឡេស៊ាន ក្នុង ចំណោម ប្រជាជន ព្នង
និងសមាជិកដទៃទៀតនៃគ្រួសារសាឡេស៊ាន។ លោកឳពុក សំណាង.អាលប៊ែរ៉ូ រ៉ូដាស បានប្រារព្ធនូវពិធី អភិបូជានៅផ្ទះបងស្រី នៅតំបន់ភ្នំដ៏ស្រស់ស្អាតនៃក្រុងសែនមនោរម្យ។ ថ្មីៗនេះ បងស្រីកំពុងតែយកចិត្តទុកដាក់ក្មេងៗក្នុងតំបន់មួយចំនួន ទៅលើការសិក្សា និងថែទាំ « សូម ឲ្យ យើង ទូល ដល់ ព្រះ ដ៏ ខ្ពស់ បំផុត ឲ្យ បើក ផ្លូវ សម្រាប់ បេសកកម្ម សាឡេស៊ាន ដើម្បី ជា ប្រយោជន៍ ដល់ ក្មេងៗ និង យុវជន ជា ទី ស្រឡាញ់ របស់ យើង នៃ តំបន់ នេះ។ បន្ទាប់ពីពិធីអភិបូជានៅក្រុង សែនមនោរម្យ ជាមួយបុត្រីរបស់ព្រះនាងរី ជាទីពំនឹង និងសមាជិកគ្រួសារសាឡេស៊ាន។ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច។ លោកឳពុក សំណាង បាននិយាយ ក្នុងអំឡុង ពេលពិធី គោរព អភិបូជា នៅ វិហារ របស់ បង ស្រី។ លោកក៏បានរំលឹកផងដែរថា ជាង៤០ភាគរយ នៃអ្នកជឿជំនឿកាតូលិកនៅលើពិភពលោក គឺជាជនជាតិដើមភាគតិច។ ខណៈពេលដែល ៧០ភាគរយ នៃអ្នកកាន់សាសនាកាតូលិក នៅអាស៊ីគឺបានបង្កើតអោយមានជំនឿ ពីជនជាតិដើមភាគតិច។
ខេត្តរតនគិរី
ដុន បូស្កូ កែប មានបេសកកម្មបន្តដំណើរឆ្ពោះទៅភាគខាងជើងឆ្លងកាត់ទេសភាពភ្នំដ៏ស្រស់ស្អាតនៃខេត្ត មណ្ឌលគិរី។ សោភ័ណ្ឌភាព ជាច្រើន ក៏ ត្រូវ បាន ប៉ះ ពាល់ ដោយ ការ កាប់ បំផ្លាញ ព្រៃឈើនិងភ្លើងឆេះព្រៃអស់ស្ទើរគ្មានសល់។ នេះគឺជាក្តីសង្ឃឹមរបស់យើងដែលមនុស្សជាតិអាចឈានដល់ចំណុចនោះនៃការយល់ដឹងយ៉ាងច្បាស់ថា ការបំផ្លិចបំផ្លាញនៃ មាតាផែនដី ព្រោះមហិច្ឆតាលោភលន់។មានន័យថា វាក៏បំផ្លាញមនុស្សជាតិដូចគ្នា ។ ដូចដែលសម្តេច ប៉ាប ហ្វ្រាន់ស៊ីស បានប្រសាសន៍ថានៅក្នុងសៀវភៅ ឡៅដាតូ ស៊ី អ្នកក្រទទួលរងទុក្ខជាងគេបំផុត នៅពេលដែលផែនដីត្រូវបានរំលោភបំពាន។
នៅ រយៈប្រម៉ាណគីឡូម៉ែត្រ ពីក្រុង សែនរុនោរម្យ និង ស្រុក បរកែវ ក្នុង ខេត្ត រតនគិរី។ សេះស របស់យើងជារថយន្តកំពុងឡើងកំដៅខ្លាំង។ តែជាសំណាងល្អ ក៏សូមអរគុណចំពោះអ្នកជំនាញ និងការប្តេជ្ញាចិត្តរបស់លោកគ្រូ ញ៊ិល វី ដែលរថយន្ត អាច នឹង ត្រូវ បានជួសជុល មក វិញបានទាំង ស្រុង ហើយ ការ ធ្វើ ដំណើរ របស់ យើង ក៏បាន បន្តទៀត។ យើង ក៏បាន មក ដល់ ស្រុក បកែវ នៅ ថ្ងៃ ទី ៨ ខែ មករា។ ដែលជាកន្លែងដែលយើងបានជួបជាមួយលោកឪពុក អ៊ីវ៉ាន់ ខាំផាណា បូជាចារ្យជនជាតិ អេក្វាឌ័រ ដែលជាគ្រូ គង្វាលរបស់ព្រះសមាគម យ៉ារូមាលផងដែរ និងជា ព្រះ ចៅ អធិការ វិហារ ដ៏ ធំមួយនៃ ខេត្ត រតនគិរី។ គាត់ត្រូវបានឧបត្ថម្ភដោយបូជាចារ្យជនជាតិកូរ៉េ គឺលោកឳពុក គីម ជុន នៃ សហគម ផ្សព្វផ្សាយ សាសនា កូរ៉េ (KMS) និងបងស្រីខ្មែពីរនាក់ បងស្រី ថារិន និង បងស្រី ឡៃ នៃបងស្រីក្រុមអ្នកបួសព្រះឈើឆ្កាងបរិសុទ្ធ។ គ្រួសារបងស្រីស្រឡាញ់ព្រះឈើឆ្កាងព្រះយេស៊ូនៅក្នុង ស្រុក នេះ យើង បាន ឧបត្ថម្ភ កុមារ ជនជាតិ ដើម ភាគតិច ចារ៉ាយ ជាច្រើន នាក់ នៅ ភូមិ ជ្រុង តាំងពី ឆ្នាំ ២០១៦។ ការផ្តល់ជូនពីលោកឳពុកអ៊ីវ៉ានបានជ្រើសរើសភូមិតនេះដូចគ្នាម្បីបង្កើតសាលាមត្តេយ្យសម្រាប់គ្រួសារចារ៉ាយ។ ភូមិនេះត្រូវបានទៅទស្សនាក្នុងឆ្នាំ ២០២៤ ដោយសមាជិកនៃមូលនិធិ សាវ៉ាឌី នៃប្រទេសហូឡង់ និងលោកស្រី អ៊ូទី បោនហ្វេន មកពីប្រទេស អាល្លឺម៉ង់ ផងដែរ ដែលគាំទ្រយុទ្ធនាការរបស់យើង ដើម្បីគាំទ្រដល់កុមារជនជាតិដើមភាគតិច ក្នុងការបញ្ឈប់ការបោះបង់ការសិក្សា។ យុវជនជនជាតិចារ៉ាយជាច្រើននាក់មកពីខេត្តរតនគិរី និងក្រុមជនជាតិដើមភាគតិចផ្សេងទៀតដូចជាទំពួន គ្រឹង និងអ្នកផ្សេងទៀតបានចូលរៀននៅសាលាបច្ចេកទេសដុនបូស្កូកែបតាំងពីឆ្នាំ ២០១១។ក្នុងចំណោមសមាជិក ក្រុម ពួកយើង មានម្នាក់ មក ពី ភូមិ នេះ គឺ លោក រចំ ល្វាណ ជានិស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយនៅ ដុនបូស្កូ ខេត្តកែប ជាយុវជនចារ៉ាយ ដែលមកជាប្រតិបត្តិករកាមេរ៉ា។ គាត់បានចូលរួមកម្មវិធី ដុនបូស្កូ បងប្រុសសូរិយា កាលពីនៅក្មេង កាលពីឆ្នាំមុន ហើយឥឡូវនេះគាត់ជិតទទួលបានសញ្ញាប័ត្ររងផ្នែកកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ។ យើងក៏បានទៅសួរសុខទុក្ខគ្រួសារអតីតនិស្សិតផ្នែកកសិកម្មរបស់យើងផងដែរ លោក ទីង វែក បានទទួលមរណភាពនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បន្សល់ទុកស្ត្រីមេម៉ាយ និង កូន។
យើងបានទៅភូមិ ចារ៉ាយ សោមកានិញ ស្រុក អូរយ៉ាដាវ ដើម្បីសួរសុខទុក្ខគ្រួសារនិស្សិត ព័ត៍មានវិទ្យា របស់យើងគឺលោក សេវ ដុំដែលបានមករួមដំណើរជាមួយយើងដែរ។ បេសកកម្ម គឺបាន ឆ្លង កាត់ មួយ យប់ នៅ ផ្ទះ វែង បែប ប្រពៃណី ជនជាតិ ចារ៉ាយ ជាមួយ ក្រុម គ្រួសារ ធំ របស់ គាត់ អនុវត្តតាមប្រពៃណីចារ៉ាយ។ វា គឺជាការ ស្វាគមន៍ ដ៏អស្ចារ្យមួយ ចំពោះគណៈប្រតិភូ ពី ខេត្ត កែប និង លោកឪពុក អ៊ី វ៉ាន ខាំផាណា ។ ដែលកំពុងរៀនភាសា ទំពួន និងចារ៉ាយ និងចំពោះលោកឪពុក គីម ជុន ប្អូនស្រី ថារិន និងឡាយ ។ នៅយប់រាត្រីកន្លងផុតទៅនៅក្នុងភូមិ សោមកានិញ ជិត ព្រំដែន វៀតណាម។ នៅឆ្នាំ ២០១៣ លោកឪពុក ចន វីសឺ បងប្រុស រ៉ូប៊ីតូ ប៉ានេតូ និងឪពុក សំណាង អាលប៊ែរ៉ូ រ៉ូដាស បានមកតំបន់នេះដើម្បីមើលការផ្តល់ជូនក្នុងបំណងបរិច្ចាគមានសក្តានុពល ដែលផ្តល់ជូនមូលនិធិ ដុន បូស្កូ នូវផ្ទៃដី ១០ ហិកតា សម្រាប់ការសាងសង់ នៃសាលាបច្ចេកទេសមួយ ដើម្បីបម្រើដល់យុវជនជនជាតិដើមភាគតិច។ ទោះ ជា យ៉ាង ណា បើ ទោះ ជា កិច្ច ព្រម ព្រៀង ត្រូវ បាន ធ្វើ ជិត ដល់ ហើយ ក៏ ដោយ។ មានការប្រឆាំងពីបុគ្គលមួយចំនួន ដែល មិន ដែល យល់ ពី ចំណុច ល្អ ដែល មជ្ឈមណ្ឌល បច្ចេកទេស អាច ធ្វើ បាទៅ ដល់ យុវជន។ ចាប់ ពី ពេល នោះ មក ឪពុក សំណាង ទទួលបាន ការគាំទ្រ ដោយ លោកឪពុក ចន វីសឺ លោកបានសម្រេចចិត្ត ថា ទោះ មិន ទាន់ ដល់ ពេល ដែល ដុន បូស្កូ មក តាំង ទី លំនៅ ក្នុង ខេត្ត រតនគិរី ក៏ ដោយ។ យើងអាចធ្វើយុទ្ធនាការនាំយុវជនជនជាតិដើមភាគតិចមកសាលា ដុនបូស្កូ របស់យើង ការបើកផ្លូវនេះជាវិធីដើម្បីធានាការមកដល់របស់ពួកគេ និងផ្សព្វផ្សាយឱ្យពួកគេត្រឡប់ទៅរក តំបន់ដើមរបស់ពួកគេ ដើម្បីធ្វើការឱ្យកាន់តែប្រសើរឡើងនៅក្នុងសហគមន៍របស់ពួកគេ។ចាប់ តាំង ពី ពេល នោះ មក យុវជន ខេត្ត រតនគិរី ជា ច្រើន បាន មក សាលា ដុនបូស្កូ ផ្សេង ៗ គ្នា។ ហើយឥឡូវនេះយើងមានអតីតសិស្សជនជាតិដើមភាគតិចជាច្រើន ពួកគេភាគច្រើនក្នុងចំណោមពួកគេធ្វើការនៅខេត្តរបស់ខ្លួន។ វាគួរឱ្យចាប់អារម្មណ៍ណាស់ដែលយើងចំណាយពេលមួយយប់នៅជិតកន្លែងដែលពួកគេបានផ្តល់ជូនក្នុងឆ្នាំ ២០១៣ ។ យើង ក៏ បាន ទៅ សួរសុខទុក្ខ គ្រួសារ សិស្ស មួយ ចំនួន ហើយ យើង រួម ទាំង កុមារ មួយ ចំនួន ផង ដែរ ដែលប្រឈមមុខនឹងការបោះបង់ការសិក្សា
នៅ ព្រឹក ថ្ងៃ ទី ៩ ខែ មករា ឆ្នាំ ២០២០ ពួកយើងបានទស្សនៈកិច្ចវិទ្យាល័យសោមធំ ស្ថិតក្នុង ស្រុកអូរយ៉ាដាវ ក្បែរភូមិ សោមកានិញថ្លែងអំណរគុណលោកនាយកសាលា វិទ្យាល័យសោមធំដែលយើងអាចជួបជាមួយសិស្សថ្នាក់ទី១២ទាំងអស់ យុវជន ជនជាតិ ដើម ភាគតិច ចារ៉ាយ និង ទំពួន ជាង ១០០ នាក់។ ពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ហាញរបស់សាលាបច្ចេកទេសដុនបូស្កូដែលជាឱកាសសម្រាប់អនាគតរបស់ពួកគេផ្ទាល់។ បន្ទាប់ពីការសន្និដ្ឋានបានបញ្ចប់ជាមួយថ្នាក់ទី ១២។ បើទោះជាខេត្តកែបមានចម្ងាយ ៧០០ គីឡូម៉ែត្រពីខេត្តរតនគិរីក៏ដោយ យើងត្រៀមខ្លួនរួចរាល់ក្នុងផ្ដល់ជំនួយ សម្រាប់ធ្វើឱ្យពួកគេមានឆន្ទៈក្នុងការបន្តអាជីព សិស្សមានឥរិយាបទយ៉ាងល្អពេលស្តាប់ការបកស្រាយរបសរ់ាមច្បងរបស់ពួកគេ គឺលោក សេវ ដុំ យុវជនចារ៉ាយ និងលោក សាត ឡាយ សិស្សជនជាតិដើមភាគតិច កួយ ផងដែរ។ ពួកគេទាំងពីរនាក់មកពីផ្នែកព័ត៌មានវិទ្យាដូចគ្នា។ នេះ ជា ដំណើរ ការ បើក សម្ពោធ សាលា បច្ចេកទេស ដុនបូស្កូ ប្រចាំឆ្នាំ ដែលជាកន្លែងដែលយើងទស្សនៈកិច្ចតាមសាលារៀន ខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ទីបំផុត ពួកយើងបានទៅសួរសុខទុក្ខគ្រួសារសពលោក ប្រាក់ ខយ ជីតាទំពួន នៅបឹងយក្សឡោម ដែលបានទទួលមរណភាពនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៧៣ ឆ្នាំ។ លោក ប្រាក់ ខយ បានចូលរួមក្នុងកម្មវិធីសំឡេងជនជាតិដើមភាគតិច ដុន បូស្កូ ក្នុងខែមករា ឆ្នាំ២០២៤ នៅខេត្តកែប។បន្សល់ទុកនូវការចងចាំដ៏ល្អនៃប្រាជ្ញា និងសម្រួលដល់ការបង្កើតប្រាជ្ញានោះមនុស្សជំនាន់ថ្មី។.
ខេត្តព្រះវិហារ និងឧត្តរមានជ័យ
ថ្ងៃទី៩ ខែមករា យើងបានចាប់ផ្តើមដំណើរដ៏វែងឆ្ងាយរបស់យើងពីក្រុងបានលុង ខេត្តរតនគិរី។ដល់ ភូមិ ជប់ ជ័យ ស្រុក ជ័យ សែន ខេត្ត ព្រះវិហារ មាន ចម្ងាយ ២០០ គីឡូម៉ែត្រ ពី កើត ទៅ លិច កាត់ ខេត្ត ស្ទឹងត្រែងនិងទន្លេមេគង្គជិតព្រំដែនឡាវ។ គោល ដៅ របស់ យើង គឺ ភូមិ លោក សាត ឡាយ និស្សិតផ្នែកព័ត៌មានវិទ្យារបស់យើង ហើយក៏ជាសមាជិកនៃកម្មវិធី បងប្រុស សុរិយា ដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច កួយ ឪពុក គាត់ ជា ថៃកាត់ខ្មែរសុរិន។ ប្រវត្តិសាស្រ្តមួយពោពេញដោយក្តីសង្ឃឹម, បន្តក្តីសុបិន្តរបស់គាត់ដើម្បីរៀនសូត្រ ស្ថិតក្នុង ភាពក្រ លំបាក គាត់ត្រូវបានឧបត្ថម្ភដោយអង្គការ អ៉ីនហ្វាន ឌឺ មេគង្គ ពេលគាត់នៅក្មេង គាត់ទៅដុនបូស្កូប៉ោយប៉ែតមុនគេ និងបានរៀនជំនាញអគ្គិសនី។ ប៉ុន្តែ ដោយសារ គាត់ មិន បាន រៀន ចប់ ថ្នាក់ទី១២ លោកគ្រូ វាសនា ក្រុង ប៉ោយប៉ែត បាន បញ្ជូន គាត់ ទៅ រៀន នៅ ដុនបូស្កូកែប។ គាត់រៀបរាប់ពីរបៀបដែលគាត់ធ្វើដំណើរតែម្នាក់ឯងពីប៉ោយប៉ែតទៅកែបដោយមិនបានស្គាល់អ្វីទាំងអស់រហូតដល់គាត់មកដល់ទ្វារសាលា។ បន្ទាប់មកយើងបានទៅលេងភូមិរបស់គាត់ជាលើកដំបូង ឃើញដំបូងគេពីទិដ្ឋភាងនៃភាពក្រីក្រតំបន់ជនបទដែលជួបការលំបាកជាច្រើន។ ជីតារបស់គាត់អាយុ ៨០ឆ្នាំ គឺជាចាស់ទុំនៃសហគមន៍របស់គាត់។ ពួកគេបានរៀបរាប់ប្រាប់យើងពីក្មេងៗត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រទៅសាលារៀន ហើយមនុស្សជាច្រើនឈប់រៀន ដើម្បីធ្វើការនៅក្នុងចម្ការ។ពួកយើងបានឃើញពីផលប៉ះពាល់ដ៏ក្រៀមក្រំនៃការកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃនៅតាមដងផ្លូវផងដែរ។ ផ្ទះរបស់មិត្តល្អរបស់ ដុន បូស្កូ ជាមួយនឹងជំនឿដ៏អស្ចារ្យរបស់គាត់លើការផ្ដល់ជូន និងសេចក្តីសប្បុរសនៅក្នុងចិត្តរបស់គាត់។ គាត់ថែមទាំងបានបរិច្ចាកអង្ករមួយចំនួនសម្រាប់ផ្ទះបាយ ដុនបូស្កូ ខេត្តកែប ហើយយើងបានទទួលវាដោយកិត្តិយស គឺវា កើត ចេញ ពី ចិត្ត ដ៏ជ្រះថ្លា បរិសុទ្ធ របស់ គាត់ និង ភរិយា។ ការធ្វើដំណើរដ៏វែងឆ្ងាយ គ្រួសារមួយចំនួន នៅតាម ភូមិ បានផ្ដល់ អង្ករ និងផ្លែឈើសម្រាប់សាលាផងដែរ។ សម្រាប់ពួកយើង ការបរិច្ចាគទាំងនោះគឺ បរិសុទ្ធ ពេញ ដោយ ក្ដី ស្រឡាញ់ និង សប្បុរសធម៌។ ក្តីសង្ឃឹមក្នុងការរួមដំណើរជាមួយយុវជនយើង យុវជនជនជាតិដើមភាគតិច និងជនបទរបស់យើង នៅក្នុងកម្ពុជា។
