ការប្រឡងឆមាសទី១ របស់និស្សិតឆ្នាំទី១ នៃសាលាបច្ចេកទេសដុនបូស្កូកែប

នៅថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ សាលាបច្ចេកទេសដុនបូស្កូកែបបានរៀបចំការប្រឡងឆមាសទី១ របស់និស្សិតឆ្នាំទី១ ជំនាន់ទី១៣ ក្នុងបរិយាកាសមានរបៀបរៀបរយ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ។

ការប្រឡងនេះ គឺជាដំណាក់កាលសំខាន់មួយសម្រាប់និស្សិត ក្នុងការវាស់វែងចំណេះដឹង សមត្ថភាព និងការខិតខំប្រឹងប្រែងដែលបានសិក្សាកន្លងមកក្នុងឆមាសទី១។ និស្សិតទាំងអស់បានបង្ហាញពីការត្រៀមខ្លួនយ៉ាងម៉ត់ចត់ និងការប្តេជ្ញាចិត្តក្នុងការបំពេញការប្រឡងឲ្យបានល្អប្រសើរ។

ក្នុងឱកាសនេះ សាលាបច្ចេកទេសដុនបូស្កូកែប ក៏បានជូនពរដល់និស្សិតទាំងអស់ឲ្យទទួលបានលទ្ធផលល្អ សម្រេចបានជោគជ័យក្នុងការសិក្សា និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts