សិស្សនិស្សិតនៃ ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ចុះទស្សនកិច្ចសិក្សានៅភ្នំពេញ  ដើម្បីទទួលបានការចែករំលែកចំណេះដឹង និងការយល់ដឹងជាក់ស្តែងលើវិស័យផលិតភាពយន្តពីសំណាក់អ្នកជំនាញផលិតភាពយន្ត

ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សនិស្សិតនៃផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ បានចុះធ្វើដំណើរទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញ ដោយទទួលបានការចែករំលែកចំណេះដឹង និងការយល់ដឹងជាក់ស្តែងលើវិស័យផលិតភាពយន្តពីសំណាក់អ្នកជំនាញពីររូប លោកស្រី សៅ សុភ័ក្ត្រ (Sao Sopheak)   និង លោក Oscar Molina   ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងការយល់ដឹងពីដំណើរការការងារក្នុងវិស័យមួយនេះ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សនិស្សិតបានសិក្សាឈ្វេងយល់ សំណេះសំណាលដោយផ្ទាល់ អ្នកជំនាញផលិតភាពយន្ត ទាំងពីររូប ដែលជាឱកាសដ៏មានតម្លៃ ដែលជួយឱ្យពួកគេមើលឃើញយ៉ាងច្បាស់ពីភាពខុសគ្នារវាងមេរៀនទ្រឹស្តីនៅក្នុងថ្នាក់ និងការអនុវត្តការងារជាក់ស្តែងក្នុងការងារ។

នៅក្នុងឱកាសនោះ វាគ្មិនទាំងពីររូបបាន ចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីបង្ហាញទស្សនៈ បទពិសោធន៍ការងារ និងតិចនិកសំខាន់ៗក្នុងដំណើរការផលិតភាពយន្ត ចាប់តាំងពីការរៀបចំគំនិតដំបូង ការសរសេរអត្ថបទថត ការដឹកនាំសម្តែង រហូតដល់បច្ចេកទេសផលិតកម្ម (Post-production)។ ការចែករំលែករបស់លោកស្រី និងលោក មិនត្រឹមតែបានផ្តល់នូវចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្ត និងជំរុញឱ្យនិស្សិតមានទំនុកចិត្តក្នុងការស្វែងយល់ សាកល្បង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងវិស័យភាពយន្តផងដែរ។
សូមជូនពរលោកស្រី និងលោក ទទួលបានជោគជ័យបន្ថែមទៀតក្នុងការងារ និងបន្តបង្កើតស្នាដៃដ៏មានតម្លៃក្នុងវិស័យភាពយន្ត។ សូមអរគុណចំពោះការចែករំលែក និងការផ្តល់ឱកាសសិក្សាដ៏មានអត្ថន័យនេះ។

និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់!
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សៅ សុភក្ក (Sao Sopheak) និងលោក Oscar Molina ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការយល់ដឹងជាក់ស្តែងអំពីវិស័យផលិតភាពយន្តដល់និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts