ខេត្តកែប ប្រទេសកម្ពុជា _ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរថ្ងៃខួបកំណើតលោកពុក លី សំណាង លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត នៃសាលាបច្ចេកទេសដុនបូស្កូកែប បានរៀបចំការជូនកាដូ និងសម្ដែងនូវក្តីស្រឡាញ់ជូនលោកពុក ដើម្បីបង្ហាញពីការគោរព ការដឹងគុណ និងការដឹងសរសើរចំពោះការយកចិត្តទុកដាក់ ព្រមទាំងការលះបង់របស់លោកពុកចំពោះសាលា និងសិស្សនិស្សិតទាំងអស់។
ការជួបជុំក្នុងឱកាសដ៏ពិសេសនេះ បានបង្កើតនូវបរិយាកាសដ៏រីករាយ និងកក់ក្តៅ ដែលពោរពេញទៅដោយស្នាមញញឹម មិត្តភាព និងចំណងសាមគ្គីភាពក្នុងគ្រួសារដុនបូស្កូកែប។
ជាទីបញ្ចប់ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ សូមគោរពជូនពរលោកពុក លី សំណាង ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។





