សាលាបច្ចេកទេសដុនបូស្កូកែប រៀបចំសកម្មភាពលេងល្បែងកម្សាន្ត ដើម្បីពង្រឹងមិត្តភាព និងភាពស្និទ្ធស្នាលរវាងសិស្សនិស្សិតឆ្នាំទី១ និង ឆ្នាំទី២

ខេត្តកែប ប្រទេសកម្ពុជា _ នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូកែប បានរៀបចំសកម្មភាពលេងល្បែងកម្សាន្តជាក្រុម ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិត ដើម្បីបង្កើតឱកាសឱ្យពួកគេបានស្គាល់គ្នាកាន់តែច្បាស់ បង្កើតមិត្តភាពថ្មីៗ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែស្និទ្ធស្នាល។

តាមរយៈសកម្មភាពនេះ សាលាបច្ចេកទេសដុនបូស្កូកែប ចង់បណ្តុះស្មារតី និងបង្កើតបរិយាកាសសិក្សាដែលមិនត្រឹមតែផ្តោតលើចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកសាងមិត្តភាព និងការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សនិស្សិតផងដែរ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts