ខេត្តកែប ប្រទេសកម្ពុជា _ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃចាប់ផ្តើមឆ្នាំសិក្សាថ្មី និងជាការចាប់ផ្តើមដំណើរថ្មីនៃការសិក្សា ការអភិវឌ្ឍជំនាញរបស់ប្អូនៗ។
ក្នុងឱកាសចាប់ផ្តើមឆ្នាំសិក្សាថ្មី គ្រួសារដុនបូស្កូកែប សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមជាផ្នែកមួយនៃគ្រួសារអប់រំដុនបូស្កូ។
ការចាប់ផ្តើមឆ្នាំសិក្សាថ្មីនេះ គឺជាការចាប់ផ្តើមដំណើរថ្មីនៃការសិក្សា ការស្វែងយល់ចំណេះដឹង និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ប្អូនៗ។
ក្នុងឱកាសនេះ គ្រួសារដុនបូស្កូកែប សូមជូនពរឱ្យប្អូនៗទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា មានសុខភាពល្អ កម្លាំងចិត្តមោះមុត និងខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅរបស់ខ្លួន។
សូមស្វាគមន៍មកកាន់គ្រួសារដុនបូស្កូកែប! សូមឱ្យឆ្នាំសិក្សាថ្មីនេះ ក្លាយជាឆ្នាំនៃចំណេះដឹង ជំនាញ បទពិសោធន៍ថ្មីៗ និងភាពជោគជ័យសម្រាប់ប្អូនៗគ្រប់រូប។





