ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២១ ខែតុលា ឆ្នាំលោកពុក លី សំណាង បានដឹកនាំនិស្សិតផ្នែកអគ្គិសនី ចូលរួមក្នុងសកម្មភាពវាយកម្ទេចសំណង់ចាស់ ដើម្បីយកសម្ភារៈមកកែច្នៃ និងប្រើប្រាស់ឡើងវិញ សម្រាប់សាងសង់ជាកញ្ចុះ ដែលនឹងក្លាយជាកន្លែងសិក្សាបន្ថែមសម្រាប់សិស្ស។
សកម្មភាពនេះមិនត្រឹមតែជួយបង្កើតកន្លែងសិក្សាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យនិស្សិតបានចូលរួមអនុវត្តការងារជាក់ស្តែង បណ្តុះស្មារតីសហការ និងការចេះប្រើប្រាស់ធនធានឡើងវិញប្រកបដោយប្រសិទ្ធភាព។
តាមរយៈសកម្មភាពនេះ សង្ឃឹមថាកញ្ចុះថ្មីនឹងក្លាយជាកន្លែងដ៏មានប្រយោជន៍សម្រាប់ការសិក្សា ការស្រាវជ្រាវ និងការចែករំលែកចំណេះដឹងរបស់សិស្ស ព្រមទាំងចូលរួមលើកកម្ពស់បរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង។



