សាលាបច្ចេកទេសដុនបូស្កូកែប បានរៀបចំសិក្ខាសាលាស្តីពី «ការការពារសិទ្ធិកុមារ» ក្រោមការបង្រៀន និងចែករំលែកចំណេះដឹងដោយ លោកពុក លី សំណាង

ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោកពុក លី សំណាង បានរៀបចំសិក្ខាសាលាស្តីពី «ការការពារសិទ្ធិកុមារ» ដោយមានការចូលរួមពីបុគ្គលិកគ្រប់ផ្នែកនៃសាលា។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងសារៈសំខាន់នៃការការពារកុមារពីអំពើហិង្សា ការរំលោភបំពាន និងការរើសអើងគ្រប់រូបភាព។ ជាមួយគ្នានេះ អ្នកចូលរួមក៏បានស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់បុគ្គលិកក្នុងការចូលរួមថែរក្សា និងការពារសិទ្ធិកុមារ។

តាមរយៈសិក្ខាសាលានេះ សាលាបច្ចេកទេសដុនបូស្កូកែប មានគោលបំណងជំរុញឱ្យបុគ្គលិកទាំងអស់យកចិត្តទុកដាក់ និងរួមគ្នាបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការគោរព សេចក្តីថ្លៃថ្នូរ និងភាពកក់ក្តៅ ដើម្បីធានាថាកុមារ និងយុវជនគ្រប់រូបទទួលបានការការពារ និងការយកចិត្តទុកដាក់។

សិក្ខាសាលានេះក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងការយល់ដឹង និងការទទួលខុសត្រូវរួម ដើម្បីធានាថាសាលាជាកន្លែងដែលកុមារ និងយុវជនអាចរៀនសូត្រ និងអភិវឌ្ឍខ្លួនបានដោយសុវត្ថិភាព។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts