លោកពុក លី សំណាង បានអញ្ជើញជួបសំណេះសំណាលស្វាគមន៍សិស្សថ្មី លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតទាំងអស់និងណែនាំអំពីបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងសង្គមបច្ចុប្បន្ន ដូចជា ព័ត៌មានក្លែងក្លាយ (Fake News) ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងហានិភ័យផ្សេងៗក្នុងការប្រើប្រាស់បណ្តាញសង្គម។

ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសស្វាគមន៍សិស្សថ្មី លោកពុក លី សំណាង បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដើម្បីស្វាគមន៍ និងផ្តល់ការណែនាំសំខាន់ៗពាក់ព័ន្ធនឹងការសិក្សា ការអភិវឌ្ឍខ្លួន និងការរស់នៅក្នុងសង្គមបច្ចុប្បន្ន។

ក្នុងការសំណេះសំណាលំមួយនេះ លោកពុក លី សំណាង បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងសង្គម ជាពិសេសការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រើប្រាស់បណ្តាញសង្គម ដែលនាំមកនូវទាំងអត្ថប្រយោជន៍ និងហានិភ័យផ្សេងៗ។ បញ្ហាសំខាន់ៗដែលត្រូវយកចិត្តទុកដាក់រួមមាន ព័ត៌មានក្លែងក្លាយ (Fake News) ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងហានិភ័យនានាក្នុងការប្រើប្រាស់បណ្តាញសង្គម។

លោកពុកបានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ចេះពិចារណាឱ្យបានល្អិតល្អន់មុននឹងជឿ ឬចែករំលែកព័ត៌មានណាមួយ ព្រមទាំងត្រូវចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ការការពារព័ត៌មានផ្ទាល់ខ្លួន និងការប្រុងប្រយ័ត្នចំពោះការផ្តល់ព័ត៌មានសម្ងាត់ទៅកាន់អ្នកដទៃ គឺជាចំណុចសំខាន់ដែលមនុស្សគ្រប់រូបគួរអនុវត្ត។

ជំនួបសំណេះសំណាលនេះ មិនត្រឹមតែជាការស្វាគមន៍សមាជិកថ្មីនៃគ្រួសារអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការតម្រង់ទិស ដើម្បីឱ្យសិស្សានុសិស្ស និងនិស្សិតមានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាសង្គម និងអាចប្រើប្រាស់បច្ចេកវិទ្យាបានប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts