សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តបរទេសទាំង៥រូប ដែលបានចំណាយពេលវេលា កម្លាំងកាយ និងចិត្តរបស់ខ្លួនក្នុងការបង្រៀន និងចែករំលែកចំណេះដឹងដល់យុវជន និងក្មេងៗរយៈពេល១ឆ្នាំកន្លងមក។
ការចូលរួមរបស់លោកអ្នក គឺជាការលើកទឹកចិត្តដ៏ធំ និងជាផ្នែកសំខាន់ក្នុងការជួយអភិវឌ្ឍសមត្ថភាព និងអនាគតរបស់និស្សិតយើង។ យើងជឿជាក់ថា ចំណេះដឹង និងការចែករំលែករបស់លោកអ្នកនឹងបន្តជាប្រយោជន៍ដល់សិស្សានុសិស្សជាច្រើនទៀត។
សាលាយើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមជូនពរដល់លោកអ្នកទាំង៥រូបជួបតែសេចក្តីសុខ និងជោគជ័យក្នុងគ្រប់ដំណើរជីវិត។ សូមអរគុណចំពោះការគាំទ្រ និងការជួយដល់សហគមន៍យើង!




