យុវជនជនជាតិដើមភាគតិចនៅដុនបូស្កូកែប រំលឹក Namuncura

ខេត្តកែប ប្រទេសកម្ពុជា _ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ យុវជនជនជាតិដើមភាគតិចដែលកំពុងសិក្សានៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានជួបជុំគ្នារៀបចំពិធីរំលឹក និងអធិស្ឋានដល់ Namuncuraក្នុងឱកាសខួបនៃការរំលឹកវិញ្ញាណក្ខន្ធរបស់លោក។

 Namuncura គឺជាយុវជនជនជាតិដើមភាគតិចម្នាក់ ដែលត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អសម្រាប់យុវជនជនជាតិដើមភាគតិចនៅទូទាំងពិភពលោក។ លោកបានទទួលឱកាសសិក្សានៅសាលាដុនបូស្កូ និងបន្តការសិក្សានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ទោះបីជានៅវ័យក្មេងក៏ដោយ លោកមានបំណងប្រាថ្នាដ៏មុតមាំក្នុងការសិក្សា និងអភិវឌ្ឍខ្លួន ដើម្បីវិលត្រឡប់ទៅជួយអភិវឌ្ឍសហគមន៍ និងប្រជាជនរបស់លោកវិញ។

 ទោះជាយ៉ាងណា ក្តីស្រមៃ និងបេសកកម្មរបស់លោកមិនទាន់បានសម្រេចពេញលេញឡើយ ដោយសារលោកបានទទួលមរណភាពនៅទីក្រុងរ៉ូម ក្នុងអាយុត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ។ ជីវិតដ៏ខ្លីរបស់លោកបានបន្សល់ទុកនូវគំរូនៃជំនឿ ការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ និងការលះបង់សម្រាប់អ្នកដទៃ។

 ក្នុងឱកាសនេះ យុវជនជនជាតិដើមភាគតិចនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរំលឹកដល់ជីវិត និងគុណតម្លៃរបស់ Blessed Namuncura ព្រមទាំងប្តេជ្ញាចិត្តបន្តការសិក្សា អភិវឌ្ឍសមត្ថភាព និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ និងសង្គមជាតិឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

ជាចុកក្រោយការរំលឹកនេះមិនត្រឹមតែជាការគោរពដល់ Namuncura ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដល់យុវជនគ្រប់រូបឱ្យមានក្តីស្រមៃ ខិតខំប្រឹងប្រែង និងបម្រើអ្នកដទៃដោយសេចក្តីស្រឡាញ់ និងទំនួលខុសត្រូវ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts