សូមស្វាគមន៍លោកពុក Fr. Rafael Bejarano, SDB មកកាន់ដុនបូស្កូកែប

ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ សាលាបច្ចេកទេស ដុនបូស្កូកែប បានរៀបចំការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឪពុក Fr. Rafael Bejarano, SDB ដែលបានអញ្ជើញមកកាន់ដុនបូស្កូកែប និងបានជួបសំណេះសំណាលជាមួយ លោកឪពុក លី សំណាង ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព និងភាតរភាព។

តាមរយៈជំនួបនេះ លោកឪពុកទាំងពីរ បានបន្តពង្រឹងស្មារតីនៃ បេសកកម្មសាឡេស៊ាន ក្នុងការរួមដំណើរជាមួយយុវជននៅកម្ពុជា ដោយផ្តោតលើការអប់រំ ការអភិវឌ្ឍសមត្ថភាព និងការផ្តល់ក្តីសង្ឃឹមដល់យុវជន ដើម្បីឱ្យពួកគេអាចក្លាយជាកម្លាំងដ៏សំខាន់សម្រាប់សង្គម និងប្រទេសជាតិ។

ក្នុងនោះ មានការរៀបចំកម្មវិធីរាត្រីវប្បធម៌ ស្វាគមន៍លោកពុក Rafeal Bejarano SDB សិស្ស និស្សិត និងសមាជិកនៃក្រុមគ្រួសារ ដុនបូស្កូកែប បានរួមគ្នាប្រារព្ធ រាត្រីវប្បធម៌ ដ៏ស្រស់ស្អាតមួយ ដើម្បីបង្ហាញ និងចែករំលែកនូវភាពសម្បូរបែបនៃវប្បធម៌ខ្មែរ តាមរយៈការសម្តែង តន្ត្រី របាំ និងការជួបជុំប្រកបដោយភាពស្និទ្ធស្នាល ក្នុងគោលបំណងទទួលស្វាគមន៍ លោកពុក Rafael Bejarano, SDB ដែលបានអញ្ជើញមកដល់ សាលាបច្ចេកទេសដុនបូស្កូកែប។

វាជាឱកាសថ្មីមួយសម្រាប់ ការជួបជុំ មិត្តភាព និងភាតរភាព ដើម្បីបន្តពង្រឹងបេសកកម្មសាឡេស៊ានក្នុងការរួមដំណើរជាមួយយុវជននៅកម្ពុជា និងរួមគ្នាកសាងអនាគតដ៏ល្អប្រសើរសម្រាប់យុវជន។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts