សាលាបច្ចេកទេស ដុនបូស្កូខេត្តកែប បានរៀបចំសិក្ខាសាលា (TOT) ក្រោមប្រធានបទ «ប្រាជ្ញាដូនតា ការកសាងសហគមន៍ និងប្រព័ន្ធបង្ការសាឡេស៊ានសម្រាប់យុវជនកម្ពុជា»

ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សាលាបច្ចេកទេស ដុនបូស្កូខេត្តកែប បានរៀបចំសិក្ខាសាលា (TOT) ក្រោមប្រធានបទ «ប្រាជ្ញាដូនតា ការកសាងសហគមន៍ និងប្រព័ន្ធបង្ការសាឡេស៊ានសម្រាប់យុវជនកម្ពុជា» បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ដោយផ្តោតលើការផ្តល់ចំណេះដឹង និងការចែករំលែកបទពិសោធន៍ដល់យុវជន ដើម្បីពង្រឹងសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសហគមន៍។

ក្នុងសកម្មភាពថ្ងៃទី១ សិស្សនិស្សិត ចូលរួមបានសិក្សា និងពិភាក្សាអំពីតម្លៃនៃប្រាជ្ញាដូនតា ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅ ការរួបរួមគ្នា និងការដោះស្រាយបញ្ហានៅក្នុងសហគមន៍។ តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម និងការចែករំលែកបទពិសោធន៍ អ្នកចូលរួមបានបង្កើនការយល់ដឹងអំពីតួនាទីរបស់យុវជនក្នុងការរក្សា និងបន្តអនុវត្តចំណេះដឹងល្អៗពីបុព្វបុរស។

ជាមួយគ្នានេះ សិក្ខាសាលាក៏បានលើកឡើងពីសារៈសំខាន់នៃការកសាងសហគមន៍ដែលមានភាពរឹងមាំ សាមគ្គីភាព និងការចូលរួមពីយុវជន។ ការចែករំលែកចំណេះដឹងអំពីប្រព័ន្ធបង្ការសាឡេស៊ាន ក៏ជាផ្នែកមួយដែលជួយឱ្យយុវជនមានការយល់ដឹង និងអាចចូលរួមក្នុងការបង្ការបញ្ហាផ្សេងៗនៅក្នុងសហគមន៍បានកាន់តែប្រសើរ។

សិក្ខាសាលា (TOT) នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការពង្រឹងចំណេះដឹង សមត្ថភាព និងទំនួលខុសត្រូវ ដើម្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្ត និងចែករំលែកបន្តទៅកាន់យុវជន និងសហគមន៍របស់ខ្លួន។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts