សាលាបច្ចេកទេសដុនបូស្កូបានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី”វប្បធម៌របស់ជនជាតិខ្មែរ”

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦  សាលាបច្ចេកទេសដុនបូស្កូបានរៀបកម្មវិធីសិក្ខាសាលាមួយស្តីអំពី ”វប្បធម៌របស់ជនជាតិខ្មែរ”។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ  និងនិស្សិតឆ្នាំទី១ទាំងអស់នៃសាលា។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការអភិរក្សតម្លៃវប្បធម៌ជាតិខ្មែរ ឲ្យបន្តរស់រានមានជីវិតក្នុងចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ។

ក្នុងកម្មវិធីនេះលោកគ្រូ អ៊ុក សាមៀន និងអ្នកគ្រូ អ៊ិន សូលីដា បានធ្វើបទបង្ហាញអំពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។

ក្នុងការបង្ហាញនោះ ក៏បានលើកឡើងអំពីប្រពៃណី និងទំនៀមទម្លាប់សំខាន់ៗរបស់ខ្មែរ ដូចជាពីធីចូលម្លប់ ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជូនកំណប់ ពីធីកើតកូន និងពីធីកោជុក។​  លើសពីនេះ ក៏មានការពន្យល់អំពីពិធីបុណ្យប្រពៃណីជាច្រើនដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ដែលជាពិធីបុណ្យសំខាន់ៗក្នុងសង្គមខ្មែរ។

ក្រៅពីការធ្វើបទបង្ហាញ កម្មវិធីនេះក៏មានវគ្គពិភាក្សា និងការធ្វើការងារជាក្រុម ។ សិស្សានុសិស្សបានសួរសំណួរ និងបង្ហាញមតិយោបល់អំពីរបៀបថែរក្សាវប្បធម៌ខ្មែរ ក្នុងសម័យសង្គមទំនើបដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

 កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការអភិរក្សតម្លៃវប្បធម៌ជាតិខ្មែរ ឲ្យបន្តរស់រានមានជីវិតក្នុងចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ជួយបង្កើនការយល់ដឹងអំពីតម្លៃវប្បធម៌ខ្មែរ ជំរុញឲ្យយុវជនចូលរួមថែរក្សា អភិរក្ស និងបន្តវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិខ្មែរ ឲ្យស្ថិតស្ថេរជារៀងរហូតទៅអនាគត។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts