នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូបានរៀបកម្មវិធីសិក្ខាសាលាស្តីអំពី ”បរិស្ថាន”។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតឆ្នាំទី១ទាំងអស់នៃសាលាដើម្បីពិភាក្សា និងប្តូរយោបល់អំពីបញ្ហាបរិស្ថានដែលកំពុងកើតមាននៅសង្គមបច្ចុប្បន្ន។
ក្នុងកម្មវិធីនេះលោកគ្រូ វួច ឈាវ បានលើកឡើងពីបញ្ហាសំខាន់ៗដូចជា ការបំពុលបរិយាកាស ការប្រើប្រាស់ប្លាស្ទិកលើសកម្រិត ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។ លោកគ្រូក៏បានពន្យល់អំពីផលប៉ះពាល់ដែលបញ្ហាទាំងនេះមានលើសុខភាពមនុស្ស សត្វ និងធម្មជាតិផងដែរ។
លើសពីនេះ អ្នកចូលរួមក៏បានចូលរួមក្នុងសកម្មភាពពិភាក្សាក្រុម ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង ដូចជា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការដាំដើមឈើ ការបំបែកសំរាម និងការប្រើប្រាស់ធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព។






