សាលាបច្ចេកទេសដុនបូស្កូបានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី”ការកសាងសហគមន៍”

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦  សាលាបច្ចេកទេសដុនបូស្កូបានរៀបកម្មវិធីសិក្ខាសាលាស្តីអំពី ”ការកសាងសហគមន៍”។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ  និងនិស្សិតឆ្នាំទី១ទាំងអស់នៃសាលាដើម្បីពិភាក្សា និងប្តូរយោបល់អំពីការចូលរួម និងអភិវឌ្ឍសហគមន៍របស់ខ្លួន។

ក្នុងកម្មវិធីនេះ អ្នកគ្រូ វ៉ាន់ ដាវីន បានពន្យល់អំពីន័យនិងសារៈសំខាន់នៃការកសាងសហគមន៍ ដោយផ្តោតលើការសហការគ្នា ការចែករំលែកធនធាន និងការចូលរួមយ៉ាងសកម្មពីមនុស្សម្នាក់ៗក្នុងសហគមន៍។ ព្រមទាំងបានលើកឡើងពីវិធីសាស្រ្តនានាដើម្បីពង្រឹងសមត្ថភាពសហគមន៍ ដូចជា ការអប់រំ ការបណ្តុះបណ្តាលជំនាញ ការគាំទ្រផ្នែកសេដ្ឋកិច្ច និងការអភិរក្សវប្បធម៌បែបប្រពៃណី។

លើសពីនេះសិស្សានុសិស្សក៏បានចូលរួមក្នុងសកម្មភាពពិភាក្សាក្រុម ដើម្បីប្តូរយោបល់ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៅក្នុងសហគមន៍របស់អំពីបញ្ហាផ្សេងៗ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts