នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូបានរៀបកម្មវិធីសិក្ខាសាលាស្តីអំពី ” Preventive System”។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតឆ្នាំទី១ទាំងអស់នៃសាលាដើម្បី លើកកម្ពស់ការយល់ដឹងអំពីវិធីសាស្រ្តអប់រំ និងការគ្រប់គ្រងយុវជនតាមរយៈការការពារមុនពេលបញ្ហាកើតឡើង។
ក្នុងកម្មវិធីនេះ លោកឪពុក លី សំណាង គោលការណ៍សំខាន់ៗនៃ Preventive System ដែលផ្អែកលើបីចំណុចសំខាន់ គឺ ហេតុផល សាសនា និង សេចក្តីស្រឡាញ់ ។ វិធីសាស្រ្តនេះផ្តោតលើការណែនាំ និងការបង្កើតទំនាក់ទំនងល្អរវាងគ្រូបង្រៀន និងសិស្ស ដើម្បីជួយឲ្យយុវជនអភិវឌ្ឍខ្លួនបានល្អ និងជៀសវាងពីអំពើមិនល្អផ្សេងៗ។លើសពីនេះសិស្សានុសិស្សក៏បានចូលរួមក្នុងសកម្មភាពពិភាក្សាក្រុម ដើម្បីប្តូរយោបល់ និងស្វែងរកដំណោះស្រាយដើម្បីយល់ដឹងពីរបៀបអនុវត្ត Preventive System ក្នុងបរិបទសាលារៀន និងសហគមន៍។






