ការផ្សព្វផ្សាយសាលា

ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានចុះផ្សព្វផ្សាយសាលាដល់វិទ្យាល័យក្នុងស្រុក ក៏ដូចជាខេត្តនីមួយៗ រួមមាន វិទ្យាល័យត្រសេកគង អង្គអណ្តែត អង្គចកទូកមាស កន្សោមឧក សុខា ផល្លី ខេត្តកំពង់ស្ពឺ។ , ត្រែងត្រយឹង សែន ភ្នំស្រួច, បៀវតុង, វិទ្យាល័យ សុខអាន ព្រៃមេឡុង។ វិទ្យាល័យសម្តេច ហ៊ុន សែន រហូតដល់ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. គួរជម្រាបផងដែរថា សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជាសាលាដែលបានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិស្សានុសិស្សជាច្រើនជំនាន់។ លើសពីនេះ សាលាបានអភិវឌ្ឍយ៉ាងល្អទាំងផ្នែកសីលធម៌ និងវិជ្ជាជីវៈ រួមទាំងការវិនិយោគលើថ្នាក់រៀន និងបន្ទប់អនុវត្តសម្រាប់សិស្ស ដើម្បីភ្ជាប់ការសិក្សា និងការអនុវត្ត។
គោលបំណងនៃការចុះផ្សព្វផ្សាយរបស់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺដើម្បីធ្វើឲ្យសិស្សានុសិស្ស និងយុវជនជំនាន់ក្រោយបានយល់ដឹងកាន់តែច្បាស់ពីសាលាបច្ចេកទេសដុន បូស្កូខេត្តកែប ដែលសាលាមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់យុវជនដែលមាន ជីវភាពក្រីក្រផងដែរ។ លើសពីនេះ ក្នុង​ឆ្នាំ​សិក្សា​ថ្មី សាលា​បាន​ជ្រើសរើស​សិស្ស​ជាច្រើន​នាក់​មក​សិក្សា​នៅ​សាលា​បច្ចេកទេស ដុន បូស្កូ ខេត្ត​កែប។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលា ប្រធានមន្ទីរអប់រំទាំងអស់ដែលតែងតែសហការ ក៏ដូចជាអនុញ្ញាតឲ្យសាលាមានឱកាសបានទស្សនា។ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts