សង្ក្រាន្ត ដុន បូស្កូ កែប


ខេត្តកែបនៅព្រឹកថ្ងៃស្រុក ២រោច ខែចេត្រ ឆ្នាំ ខាល​ ចត្វាស័ក ព.សរាជ ២៥៦៦ ត្រូវនិងថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៣។ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានរៀបចំប្រារព្ធនៅកម្មវិធីសង្ក្រាន្ដ និងចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេសតែងតែប្រារព្ធរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅខែ ចេត្រនៅថ្ងៃទី ១៤, ១៥, ១៦ខែ មេសា។ នៅក្នុងទិដ្ឋភាពនៃកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះទាំងមូលមានការប្រព្រឹត្តិទៅបានដោយមានការចូលរួមពីសំណាក់ លោក ពុក លី សំណាង បងប្រុស បងស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតទាំងអស់នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។

កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចង់ឲ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សាការពារនូវទំនៀម ទំម្លាប់ ប្រពៃណីជាតិខ្មែរដែលដូនតាបានបន្សល់ទុកឲ្យដូចជា របាំ និងការលេងល្បែងប្រជាប្រិយជាដើម។

សូមទេវតាឆ្នាំថ្មីប្រទានពរជ័យដល់លោក ពុក លី សំណាង បងប្រុស បងស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតទាំងអស់នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប សូមជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។


it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts