ខេត្តកែប ប្រទេសកម្ពុជា _ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប មានកិត្តិយសទទួលស្វាគមន៍ក្រុមការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ខេត្តកែប ដែលបានអញ្ជើញមកធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជូនដល់បុគ្គលិក និងនិស្សិត។
ក្នុងឱកាសនេះ ក្រុមការងារបានណែនាំអំពីសេវាកម្មសន្សំប្រាក់ សេវាឥណទាន ការទូទាត់តាមប្រព័ន្ធឌីជីថល និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗ ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់បុគ្គលិក និងនិស្សិត។






