ខេត្តកែប ប្រទេសកម្ពុជា _ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន KS Solution Co., Ltd. បានបញ្ចប់គម្រោងការដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (Solar Energy System) នៅលើអគារ ABC នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ដោយជោគជ័យ។
ដំណើរការនៃការតំឡើងសូឡាគឺដើម្បីប្រើប្រាស់ថាមពលព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងសាលា ដូចជា ការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការសិក្សា ការិយាល័យ និងប្រព័ន្ធបច្ចេកទេសផ្សេងៗ។
សកម្មភាពនេះបង្ហាញពីការបន្តអភិវឌ្ឍន៍នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ក្នុងការបណ្តុះបណ្តាលយុវជនឲ្យមានចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍសង្គម។






