ខេត្តកែប ប្រទេសកម្ពុជា _ នាព្រឹកថ្ងៃទី ២១ខែមេសា ឆ្នាំ២០២៥ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានដឹកនាំសិស្សនិស្សិតចំនួន៣០នាក់ ដើម្បីចូលរួមពិធីរំឮកខួបដ៏សែនឈឺចាប់នៃរបបប្រល័យពូជសាសន៍ ដ៏សែនឃោឃៅ។ ដែលមានទីតាំងស្ថិតនៅស្កូបតម្កល់អដ្ឋិធាតុ ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍វត្តកំពង់ត្រឡាច ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
គួរបញ្ជាក់ផងដែរថាកម្មវិធីនេះប្រារព្ធឡើងរៀងរាល់មួយឆ្នាំម្ដង ក្នុងគោលបំណងគោរពវិញ្ញាណក្ខណ្ឌអ្នកដែលបានស្លាប់ក្នុងសម័យនោះ និងឱ្យអ្នកជំនាន់ក្រោយបានស្គាល់ពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅមួយនេះ។




