ការបណ្ដុះកូនឈើនៃមន្ទីបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន

ខេត្តកែប ប្រទេសកម្ពុជា – ដើមឈើ ជាតម្រូការមួយយ៉ាងចាំបាច់ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស និងសត្វ តាមរយៈការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដូចជា ខ្យល់ដកដង្ហើម ឬបន្លែ ផ្លែឈើជាដើម ដែលធ្វើឱ្យដើមឈើជាកត្តាមួយយ៉ាងចាំបាច់បំផុតសម្រាប់ភាវៈមានជីវិត។

          នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២0២៦ កន្លងទៅនេះ មន្ទីបរិស្ថានខេត្តកែប បានបណ្ដុះកូនឈើថ្មី មួយចំនួនបន្ថែមពីលើកូនឈើចាស់ដែលមានស្រាប់ ដោយមានការចូលរួមដោយលោក អ៊ិន សៅ ប្រាធានមន្ទីបរិស្ថានខេត្តកែប ក្រុមការងារទាំងអស់ រួមទាំង លោកគ្រូ អ្នកគ្រូ និង សិស្សនិស្សិត ដុនបូស្កូ កែបផងដែរ។ ក្នុងការដាំនេះ គឺក្នុងគោលបំណងឱ្យខេត្តកែបទាំងមូល មានភាពបៃតងជាងមុន និង បណ្ដុះស្មានរតីដល់ប្រជាជនគ្រប់រូប ឱ្យមានឆន្ទៈ ស្រឡាញ់ ការពារព្រៃឈើ ឱ្យមានភាពគង់វង្សយូរអង្វែង។ នៅក្នុងនោះ លោកអ៊ិន សៅ ជាប្រធានមន្ទីរបរិស្ថានខេត្តកែប ក៏បានពន្យល់បកស្រាយផងដែរ អំពីអ្វីទៅដែលហៅថាយុទ្ធសាស្ត្រចក្រា។

          សរុបជារួម ក្នុងការដាំបណ្ដុះកូនឈើនេះ គឺក្នុងគោលបំណងបង្កើនភាពបៃតង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តកែប ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកែបទាំងមូល៕

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts