កម្មវិធីសិក្ខាសាលាស្ដីអំពីសំឡេងរបស់យុវជនជនជាតិដើមភាគតិចនៅសាលាបច្ចេកទេសដុនបូស្កូកែប


        សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានប្រារព្ធកម្មវិធីសិក្ខាសាលាមួយស្ដីអំពើប្រធានបទ សំឡេងរបស់យុវជនជនជាតិដើមភាគតិច ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឪពុក Harris Pakkam ដែលមកពីទីក្រុមរ៉ូម

កាលពីថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលាបច្ចេកទេសដុនបូស្កូកខេត្តកែប​  ​បានធ្វើការប្រារព្ធកម្មវិធីមួយដែលស្ដីអំពើសំឡេងរបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ដោយមានការផ្ដួចផ្ដើមពីលោក លី សំណាង ជាអត្តធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។ កម្មវិធីនេះមានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ដល់ជនជាតិដើមភាគតិចដែលរស់ក្នុងប្រទេសកម្ពុជា ។ ក្នុងឧកាសដ៏ល្អមួយនេះផងដែរ សាលាបច្ចេកទេសដុនបូស្កូកែប មានកេតយស់ ដែរលោកឪពុកហារីស ជានាយកANS ទីភ្នាក់ងារព័ត៌មានសាឡេស៊ាន បានធ្វើដំណើរមកពីទីក្រុងរ៉ូម បានចូលរួមនៅក្នុងកម្មវិធី។    នៅក្នុងកម្មវិធីនេះផងដែរមានការចូលរួមពី គណៈប្រតិភូ ដូចជា៖ លោក Mark Saludes មកពីប្រទេសហ្វីលីពីន អ្នកយកព័ត៌មានរបស់ Licas.news លោកស្រី Uti Hennecke មកពីប្រទេស អាល្លឺម៉ង់ អ្នកផ្តល់ជំនួយដល់សិស្សជនជាតិដើមភាគតិចដុនបូស្កូកែប  លោក ស៊ីន បុន្នី អតីតសិស្សផ្នែកទំនាក់ទំនងសង្គម ដុនបូស្កូកែបនិងអ្នកដឹកនាំជនជាតិដើមភាគតិចខេត្តរតនគិរី លោក វ៉ាន់ បូផៃ អតីតគ្រូបង្រៀនដុន បូស្កូកែប និងជានាយកសាលាកុំព្យូទ័រកុមារខេត្តឧត្តមានជ័យ លោក សេង ធី ជាប្រធានផ្នែកទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ ដុន បូស្កូកែប និងជាគ្រូបង្រៀន លោក អ៊ុក សាមៀន ជាប្រធានផ្នែកព័ត៌មានវិទ្យា ដុន បូស្កូកែប និងជាគ្រូបង្រៀន លោក ង៉ែត តូនឹប ជាគ្រូបង្រៀនផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ដុន បូស្កូកែប

បងស្រី​ ខ្វាន់នីតា បងស្រីម៉ារី បងស្រីមីលី ​បងប្អូនជនជាតិដើមភាគតិចចំនួន ៨ជនជាតិ ជនជាតិដើមភាគតិចចារ៉ាយ ជនជាតិដើមភាគទំពួន ជនជាតិដើមភាគគ្រឹង ជនជាតិដើមភាគកួយ ជនជាតិដើមភាគលុន ជនជាតិដើមភាគកាវែត ជនជាតិដើមភាគព្រៅ ជនជាតិដើមភាគកាចក់ សិស្សនុសិស្សមកពីផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ចំនួន៥០នាក់ និងផ្នែកព័ត៌មានវិទ្យាចំនួន១០នាក់ ដែលបានចូលរួម ។​ នៅក្នុងថ្ងៃទី១នៃកម្មវិធីសាលាបានរៀបចំជាកិច្ចស្វាគមន៍លោកឪពុកហារីស និងបងប្អូនជនជាតិដើមភាគតិច នៅពេលរសៀលបានធ្វើកម្មវិធិឲ្យបងប្អូនជនជាតិចែកគ្នាជាក្រុមដើម្បីពិភាក្សាគ្នាអំពីសហគមន៍របស់ខ្លួន នៅពេលយប់សាលាបានរៀបចំជាអាហារសាមគ្គីព្រមទាំងមានជាកម្មវិធីរាត្រីវប្បធម៌ផងដែរ។ នៅថ្ងៃទី២ សាលាបានរៀបឲ្យបងប្អូននិយាយពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍ដែលបានជួបប្រទះឲ្យបញ្ចេញសំឡេងរបស់ពួកគាត់ឡើង នៅពេលរសៀលបានរៀបចំដំណើរកំសាន្តមួយឲ្យពួកគាត់ទៅកំសាន្តនៅឧទ្យាជាតិបូគោ ។ ចុងបញ្ចាប់នៃកម្មវិធីលោកឪពុកហារីស បានចែកជាវត្ថុអានុសវរីដល់បងប្អូនជនជាតិដើមភាគតិចផងដែល។ មិនត្រឹមតែប៉ុណ្ណោះទេ លោកឪពុកហារីសមកដុនបូស្កូខេត្តកែបក៏ដើម្បីជួបជាមួយសិស្សានុសិស្សទាំងអស់គ្នា និងក្រុមសិស្សានុសិស្សដែលបានប្រគួតរឿងរបស់ខ្សែភាពយន្តដុនបូស្កូ។ នៅក្នុងការជួនជុំនោះផងដែរ លោកឪពុកក៏មានជាមតិសម្រាប់អប់រំដល់សិស្សានុសិស្ស និងផ្ដល់ជាវត្ថុអានុសាវរីដល់សិស្សានុសិស្សដែលប្រកួតរឿងឈ្នះដើម្បីលើចិត្តដល់សិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងជាបន្តទៀត។​



it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts