ការអបអរសាទរពិធីបុណ្យចូលឆ្នាំចិន នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

ខេត្តកែប ប្រទេសកម្ពុជា – ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានគេដឹងថា ជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយ ដែលតែងតែប្រារព្ធឡើងនៅក្នុងប្រទេសចិន ស្របតាមទំនៀមទម្លាប់ និងវប្បធម៌បុរាណរបស់ប្រជាជនចិន។ ដោយឡែក នៅក្នុងកម្ពុជា ពិធីនេះត្រូវបានប្រារព្ធឡើងដោយប្រជាពលរដ្ឋដែលមានសាច់ឈាមជាប់ខ្សែស្រឡាយជាជនជាតិចិន ជាពិសេសតាមរយៈការសែនព្រេន និងជួបជុំគ្រួសារ ដើម្បីរំលឹកគុណបុព្វបុរស និងសុំសេចក្ដីសុខសាន្តសម្រាប់ឆ្នាំថ្មី។

នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំពិធីសែនព្រេនក្នុងឱកាសបុណ្យចូលឆ្នាំចិន ដោយមានការចូលរួមពីលោកពុក លី សំណាង អធិការនៃសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើន។ កម្មវិធីនេះរៀបចំឡើង ដើម្បីឱ្យសិស្សានុសិស្សដែលមានជាប់សាច់ឈាមជាជនជាតិចិន អាចអុជធូបបួងសួង និងសែនព្រេនជូនដល់បុព្វបុរសរបស់ពួកគេ ព្រោះសាលាមិនមានការឈប់សម្រាកក្នុងឱកាសនេះទេ ដោយសារពិធីបុណ្យចូលឆ្នាំចិន មិនមែនជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។

ជាចុងក្រោយនៃកម្មវិធី លោកពុក លី សំណាង បានផ្តល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំចិន ដល់កូនៗសិស្សានុសិស្សរបស់លោក ប្រកបដោយសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ដើម្បីលើកទឹកចិត្តយុវជនយុវនារីឱ្យខិតខំរៀនសូត្រ និងរក្សាទំនៀមទម្លាប់វប្បធម៌ដ៏ល្អប្រពៃនេះបន្តទៅមុខ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts