នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបបានប្រារព្ធធ្វើពិធីបុណ្យជូនដល់ព្រះនាងម៉ារ៉ានីម៉ារី ក្នុងគោលបំណងចង់បានការប្រទានពរពីព្រះនាងម៉ារីជាទីពំនឹង ។ ហើយដែលមានការចូលរួមពីសំណាក់លោកពុក លី សំណាង ដែលជាអធិការងនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប ព្រមទាំងមានការចូលរួមពីសំណាក់ លោកនាយក សេន រ៉ា បងស្រី លោកគ្រូ
អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ។
ពិធីនេះបានចាប់ផ្តើមប្រារព្វនៅវេលាម៉ៅង៦.00ល្ងាចនៅក្នុងព្រះវិហារនៃសាលាបច្ចេកទេសដុន បូស្កូតែម្តង ហើយពីធីនេះបានប្រារព្ធអស់រយះពេលមួយម៉ោងនៅក្នុងព្រះវិហារដើម្បីធ្វើការអធិដ្ឋានរំលឹកដល់ព្រះនាងម៉ារីសុំសេចក្តីសុខពីព្រះនាងម៉ារីព្រមទាំងចង់ទទូលបាននូវការប្រោសប្រទានពរពីព្រះនាងម៉ារី ផងដែរ។ បន្ទាប់ពីការធ្វើអធិដ្ឋានចប់លោកពុក បងស្រី ក៏ដូចជាលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សធ្វើក្បូនដង្ហែររូបសំណាក់ព្រះនាងម៉ារីចេញពីព្រះវិហារទៅតាមដងវិថីដុនបូស្កូផងដែរហើយធ្វើការដុតសំបុត្រដើម្បីសុំនូវអ្វីដែលខ្លួនចង់បានពីព្រះនាងម៉ារីក៏ដូចជាការសុំនូវសេចក្តីសុខ ។បន្ទាប់នោះមកទៀតសិស្សានុសិស្សទាំងអស់ដែលបានចូលរួមនូវពិធីនោះក៏បានមកញុំអាហារជុំគ្នានារាត្រី
នោះផងដែរ ។ មិនតែប៉ុណ្ណោះសាលាក៏មានកម្មពិធីរាត្រីវប្បធម៌ ដែលសម្តែងដោយសិស្សានុសិស្ស
យ៉ាងសប្បាយរីករាយទៀតផង ។ ក្រោយពេលចប់កម្មវិធីឃើញថាលោក ពុក បងស្រី ក៏ដូចជាលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានិសិស្សមានទឹកមុខស្រស់ស្រាយដោយបានធ្វើពិធីឆ្លងព្រះនាងម៉ារីប្រកបដោយជោគជ័យ ៕





