ខេត្តកែប ប្រទេសកម្ពុជា – ពីធីបុណ្យកីឡាពណ៍គឺជាកម្មវិធីដែលប្រារព្វឡើងក្នុងគោលបំណង ដើម្បីរំលឹកនៃខួបមរណៈភាពរបស់លោកឪពុក បូស្កូ ដែលជាស្ថានិកគ្រួសារសាឡេស៊ាន និងមូលនិធិ ដុនបូស្កូ ក្នុងពិភពលោក ដែលមានប្រមាណ ១៣៥ ប្រទេសនៅលើសកលលោក ។
បុណ្យកីឡាពណ៌មិនមែនបង្កើតឡើងដោយបុគ្គលតែម្នាក់ទេ ប៉ុន្តែជាគំនិត និងការសហការរួមដែលផ្អែកលើ ទស្សនវិជ្ជាអប់រំរបស់សន្ត យ៉ូហាន បូស្កូ ដែលលើកស្ទួយការអប់រំយុវជនតាមរយៈ កីឡា ការកម្សាន្ត និងសកម្មភាពសង្គម។ បុណ្យកីឡាពណ៌គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់របស់សាលា ដុនបូស្កូ ហើយកម្មវិធីនេះតែងប្រារព្វឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃទី១ មករា រហូតដល់ថ្ងៃទី៣១ មករា ជារៀងរាល់ឆ្នាំ ។ ក្នុងនោះផងដែរ កម្មវិធីកីឡាពណ៌បានបែងចែកជា៤ពណ៍មានដូចជា ក្រហម ៖ដំណាងអោយភាពមុះមុតនិងភាពក្លាហាន ពណ៌ខៀវ៖ តំណាងអោយភាពមានបារមី ភាពមានអំណាច ពណ៌លឿង៖តំណាងអោយភាពអមតៈភាពយូរអង្វែង និងភាពឋិតថេរជេរកាល និងពណ៌ស៊ីជំពូ៖តំណាងអោយមិត្តភាពការរួបរួមនិងសាមគ្គីភាព ។ ការប្រកួតមិត្តភាពបានលើកទឹកចិត្តសិស្សក្នុងការសហការគ្នា និងបង្កើតមិត្តភាពថ្មីៗ។ មួយវិញទៀតកាលលោកពុកបូស្កូ លោកនៅមានជីវិត លោកតែងតែ អោយយុវជន លេងកីឡាអោយបានច្រើន ព្រោះថាកីឡា បង្ហាញនូវសាមគ្គីភាព ការសហការងារជាក្រុម ការបង្កើតអោយមានអារម្មណ៍សប្បាយរីករាយ បង្កើតអោយមានកំលាំងកាយមាំមួន ភាពអត់ធ្មត់ ដើម្បីឈាន់ទៅរកភាពជ័យជំនៈនៃការលេងកីឡា។ ទោះបីជាក្រុមផ្សេងទៀតមិនបានទទួលជ័យជម្នះក៏ដោយ ក៏ពួកគេបានបង្ហាញពីស្មារតីកីឡាករពិតប្រាកដ ដោយចូលរួមប្រកួតយ៉ាងសកម្ម មានវិន័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ។ ព្រោះលទ្ធផលនៃការប្រកួតមិនមែនជាចំណុចសំខាន់បំផុតទេ ប៉ុន្តែជាបទពិសោធន៍ និងការរៀនសូត្រដែលសិស្សទាំងអស់ទទួលបានពីព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ផងដែរថា : បុណ្យកីឡាពណ៌នេះ មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការលើកកម្ពស់មិត្តភាព សុខភាព និងសមត្ថភាពរបស់សិស្សទាំងអស់ នៅសាលាបច្ចេកទេស ដូនបូស្កូ ខេត្តកែប។









