ការប្រកួតកីឡាបាល់ទាត់នៃបុណ្យកីឡាពណ៌ដេីម្បី មិត្តភាព សុខភាព និងសាមគ្គីភាព

កែប ប្រទេសកម្ពុជា – នារសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានធ្វេីការប្រកួតកីឡាបាល់ទាត់រវាងនារីនិងនារី ដេីម្បីដណ្តើមយកចំណាត់ថ្នាក់ចាប់ពីលេខ១រហូតដល់លេខ៤។ ក្នុងកម្មវិធីនោះផងដែរក៏មានការចូលរួមដោយសិស្សនិសិត្ស និងលោកគ្រូអ្នកគ្រប់ពណ៌ទាំងអស់ដែលចូលរួមយ៉ាងសកម្មធ្វេីឱ្យមានភាពសប្បាយក្រៃលែង។ គួរបញ្ជាក់ផងដែរថា កីឡាបាល់ទាត់មួយនេះប្រព្រឹត្តទៅបន្ទាប់ពី កីឡាបាល់ទះនិងបាល់បោះនារីផងដែរ។ 

យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទាត់មួយនេះពិតជាមានភាពស្វិតស្វាញ ពីព្រោះកីឡាការនីទាំងបួនពណ៌ ប្រើនូវយុទ្ធសាស្ត្រក្នុងការប្រកួតដេីម្បីទទួលបាននូវជ័យជនះជូនក្រុមរៀងៗខ្លួន។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts