ធនាគារមីក្រូហិរញ្ញវត្ថុ អម្រិត ស្នើរសុំធ្វើការផ្សព្វផ្សាយពីសេវាកម្ម ទៅដល់និស្សិត ដុនបូស្កូ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានអនុញ្ញាតិឲ្យក្រុមការងារធនាគារមីក្រូហិរញ្ញវត្ថុអម្រិត មកធ្វើការផ្សព្វផ្សាយក្នុងគោលបំណងណែនាំអំពី សេវាកម្មហិរញ្ញវត្ថុ បង្កើតគណនីអាខោនបង្កើតកុងធនាគារ Amret Mobile ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់បាន ដើម្បីអាចធ្វើការទូរទាត់ប្រាក់ ប្រាក់បញ្ញើរ ប្រាក់សន្សំ ប្រកបដោយទំនុកចិត្ត មកកាន់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់។

គួរបញ្ជាក់ផងដែរថាធនាគារ មីក្រូហិរញ្ញវត្ថុ អម្រិត ក៏បានធ្វើការនាំយកអង្ករចំនួន ១៥០គីឡូក្រាមមកកាន់សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបផងដែរ។ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានធ្វើការថ្លែងអំណរគុណចំពោះ ធនាគារ ហិរញ្ញវត្ថុ អម្រិត ចំពោះ ដែលបានចំណាយពេលវេលាមកកាន់សិស្សានុសិស្សទាំងអស់។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts