`ខេត្តកែប ប្រទេសកម្ពុជា – នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើការបង្រៀនវគ្គសិក្សាខ្លីស្តីអំពីការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យទៅដល់និស្សិតផ្នែកព័ត៌មានវិទ្យា ដែលបង្រៀនដោយលោកគ្រូ វួច ឈាវ ដែលជាប្រធានផ្នែកអគ្គិសនី។
ក្នុងកម្មវិធីនេះសិក្សាអំពីការប្រើប្រាស់ ការថែរក្សា និងការទុកដាក់ឧបករណ៍ពន្លត់អគ្គីភ័យឲ្យមានសុវត្ថិភាពក្នុងអំឡុងពេលប្រើប្រាស់ និងនៅពេលមានគ្រោះថ្នាក់ផ្សេងៗ។ ក្នុងវគ្គសិក្សានេះក៏មានគោលបំណងចង់ឲ្យនិស្សិតទាំងអស់ចេះប្រើប្រាស់ និងយល់ដឹងអំពីឧបករណ៍ពន្លត់អគ្គីភ័យ រួមទាំងចេះត្រៀមខ្លួនជាមុននៅពេលមានបញ្ហាកើតឡើង។ គួរបញ្ជាក់ផងដែរថាឧបករណ៍ពន្លត់អគ្គីភ័យទាំងអស់បានជំនួយពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។



