ខេត្តកែប ប្រទេសកម្ពុជា – នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានរៀបចំការប្រកួតបាល់ទាន់ក្នុងឳកាសអបអរពិធីបុណ្យកីឡាពណ៌ប្រចាំឆ្នាំ។ ក្នុងការប្រកួតនេះដែរ កីឡាករ ពិតជាមានភាពស្វាហាប់ក្នុងការយកជ័យជម្នះជូនក្រុមរៀងៗខ្លួនដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកគ្រូ អ្នកគ្រូ ប្រធានពណ៌នីមួយ។ សម្លេងស្រែកហោរកងរំពងរបស់អ្នកទស្សនាបានធ្វើឲ្យ កីឡាករ មានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងរកគ្រាប់បាល់សម្រាប់ព៌ណរៀងៗខ្លួន។ ក្នុងការប្រកួតនេះមានការចូលរួមពី លោកគ្រូ អ្នកគ្រូ បងប្រុស បងស្រី អ្នកស្ម័គ្រចិត្ត សិស្សនិស្សិតទាំងអស់នៃសាលាទាំងមូលដើម្បីរំលឹកដល់ថ្ងៃទទួលមរណៈភាពរបស់លោកពុក បូស្កូ។

