
សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានផ្តោតសំខាន់នៅលើការសម្អាតបរិស្ថានជាប្រចាំ ដូចជា ការបោសសម្អាតបរិវេណសាលា ការប្រមូលសំរាម ការដាំដើមឈើបន្ថែម និងរៀបចំថ្នាក់រៀនឲ្យមានរបៀបរៀបរយជាដើម។
ការសម្អាតបរិស្ថានមិនត្រឹមតែធ្វើឲ្យសាលាមានសោភ័ណភាពស្អាតស្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយកាត់បន្ថយការឡើងកំដៅលើផែនដីផងដែរ ជាពិសេសបង្កើតបរិយាកាសល្អសម្រាប់ការសិក្សា។ ម្យ៉ាងទៀតការសម្អាតបរិស្ថានក្នុងសាលា គឺជាកិច្ចការសំខាន់មួយដែលជួយបង្កើតបរិយាកាសស្អាត អនាម័យ និងមានសុវត្ថិភាពសម្រាប់សិស្ស គ្រូបង្រៀន និងបុគ្គលិកទាំងអស់។
ការធ្វើសកម្មភាពទាំងអស់នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាបរិស្ថាន និងបង្កើតទម្លាប់ល្អក្នុងការរស់នៅប្រកបដោយអនាម័យ។ ការចូលរួមរបស់សិស្សគឺជាកត្តាសំខាន់ ដែលជួយបណ្តុះស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសេចក្តីស្រឡាញ់បរិស្ថាន។ ដូច្នេះសិស្សទាំងអស់គួរចូលរួមថែរក្សាអនាម័យ និងបរិស្ថានក្នុងសាលារបស់ខ្លួនជានិច្ច។
