ឧបនាយករដ្ឋមន្ត្រី បានចូលទស្សនាសហគមន៍ដុនបូស្កូកែប

ខេត្តកែប កម្ពុជា – សាលាបច្ចេកទេស ដុនបូស្កូកែប បានទទួលការទស្សនាដោយមិនបានរំពឹងទុកមុន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយ ឯកឧត្តម សោម ពិសិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្ត្រីផ្សេងៗជាច្រើនរូបទៀតនៃខេត្ត។

លោកពុក លី សំណាង (អាល់បេរ៉ូ រ៉ូដាស មកពីសាឡេស៊ាននៃដុនបូស្កូ) ជាអធិការនៃសាលា ដុនបូស្កូកែប បាននិយាយថា៖

“វាជាកិត្តិយសដ៏ធំសម្រាប់យើង ក្នុងការទទួលកិច្ចស្វាគមន៍នៃ ឯកឧត្តម សាយ សំអាល់ ក្នុងការជឿទុកចិត្ត និងការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលទស្សនារបស់ឯកឧត្តម មកកាន់សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។ វាជាការចូលទស្សនាដ៏អស្ចារ្យក្នុងដើមឆ្នាំ២០២៦ មកដល់កូនៗ និងយុវជន ដែលកំពុងទទួលបានការអប់រំជារៀងរាល់ថ្ងៃ ដើម្បីលើកម្ពស់សង្គមនៃសេចក្តីស្រឡាញ់ សន្តិភាព និងការបង្ហាញពីវប្បធម៌ដ៏ជ្រាលជ្រៅរបស់កម្ពុជា។”

ឯកឧត្តមបានដើរទស្សនាតាមបរិវេណរបស់ដុនបូស្កូ ហើយបានសរសើរគំនិតនៃការរក្សា រុក្ខជាតិទាំងអស់នៅក្នុងសាលាដោយមិនមានការកាប់បំផ្លាញ់ ដោយធ្វើការអភិរក្សបរិស្ថានជាមួយការអប់រំ។ ឯកឧត្តម សាយ សំអាល់ ជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពារសត្វព្រៃ និងការរអប់រំអំពីចំណេះដឹងនិងរបៀបនៃការរក្សាព្រៃឈើ និងការថែរក្សាដីជាដើម។

ក្នុងសុន្ទរកថាខ្លីមួយជូនដល់សិស្សដុនបូស្កូកែបដែលមានវត្តមាននៅថ្ងៃអាទិត្យនេះ ឯកឧត្តម សាយ សំអាល់ បាននិយាយថា៖

“បេសកកម្មរបស់ ដុនបូស្កូ ក្នុងប្រទេសកម្ពុជាត្រូវបានគេកោតសរសើរយ៉ាងខ្លាំង។ យើងអាចឃើញសិស្សចាស់ដុនបូស្កូស្ថិតនៅគ្រប់ទីកន្លែងការងារផ្សេងៗ ជាច្រើនក្នុងប្រទេសកម្ពុជា និងក្លាយជាគំរូដ៏ល្អសំរាប់សាលារៀនដ៏ទៃទៀត។ វាសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស និងយុវជនដែលមកពីបណ្តាខេត្តផ្សេងៗ អោយមានឱកាសក្នុងការសិក្សា និងមានជីវិតថ្មីក្នុងវិស្ស័យការងារ។ សូមអរគុណដល់សាឡេស៊ាន ដែលបានធ្វើអ្វីៗសម្រាប់កម្ពុជា។”

ការចូលទស្សនានេះ បានបង្ហាញពីការទទួលស្គាល់របស់រដ្ឋាភិបាលចំពោះតួនាទីរបស់ ដុនបូស្កូ ក្នុងការអប់រំ និងការអភិវឌ្ឍសង្គម ជាពិសេសសម្រាប់កូនៗ និងយុវជនដែលមកពីសហគមន៍ងាយរងគ្រោះ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts