សិក្ខាសាលាផ្សព្វផ្សាយស្តីពី ‘’សិទ្ធិ និងកាតព្វកិច្វអ្នកជាប់ពន្ធ និងវិធានការនៃការប្រើប្រាស់វិក្ក័យប័ត្រ’’

ខេត្តកែប​ ប្រទេសកម្ពុជា _ នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’សិទ្ធិ និងកាតព្វកិច្វអ្នកជាប់ពន្ធ និងវិធានការនៃការប្រើប្រាស់វិក្ក័យប័ត្រ’’ ដែលរៀបចំឡើងដោយលោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្តកែប ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ពន្ធដារ និងការអនុវត្តវិក្កយបត្រឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់រដ្ឋ។

ក្នុងឱកាសនេះ និស្សិតទាំងអស់បានស្តាប់បទបង្ហាញអំពីសិទ្ធិរបស់អ្នកជាប់ពន្ធ កាតព្វកិច្ចក្នុងការបង់ពន្ធ ការចុះបញ្ជីពន្ធ និងការប្រើប្រាស់វិក្កយបត្រផ្លូវការនៅក្នុងការធ្វើអាជីវកម្ម។ លើសពីនេះក៏មានការបង្ហាញអំពីផលប៉ះពាល់ និងការផាកពិន័យចំពោះការមិនគោរពតាមច្បាប់ពន្ធដារ ឬការប្រើប្រាស់វិក្កយបត្រមិនត្រឹមត្រូវផងដែរ។

ការចូលរួមសិក្ខាសាលានេះបានផ្តល់ឱកាសដល់និស្សិតឲ្យយល់ដឹងពីកាតព្វកិច្ចរបស់ប្រជាពលរដ្ធទាក់ទងនឹងប្រព័ន្ធពន្ធដារនៅកម្ពុជា។ សកម្មភាពនេះបានរួមចំណែកក្នុងការលើកកម្ពស់ការអប់រំ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងច្បាប់ដល់យុវជនកម្ពុជា។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts