ការអធិដ្ឋានដើម្បី សន្តិភាពសម្រាប់ប្រទេសកម្ពុជា

នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សាលាបច្ចេកទេសដុនបូស្កុខេត្តកែបបានធ្វើពិធីអធិដ្ឋានដើម្បីសុំសេចក្តីសុខ និងសន្តិភាពដល់ប្រទេសកម្ពុជា ក្រោមការណែនាំរបស់លោកឪពុក លី សំណាង ដែលជាអធិការសាលា។

លោកឪពុក ក៏បានចែករំលែកពាក្យពេចន៍ពី បញ្ហាប្រឈមនានា ដែលប្រទេសយើងកំពុងជួបប្រទះ ហើយផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យ រក្សាភាពស្ងប់ស្ងៀម ផ្តោតអារម្មណ៍លើការសិក្សា និងជៀសវាងការរំខានដែលអាចធ្វើឲ្យបាត់បង់សន្តិភាពផ្ទៃក្នុង។ លោកឪពុកក៏បានអញ្ជើញអ្នកចូលរួមទាំងអស់ បិទភ្នែកអធិដ្ឋានតាមជំនឿសាសនារបស់ខ្លួន ដោយបញ្ជាក់ថា “អ្វីដែលកម្ពុជាត្រូវការបំផុតនោះគឺ សន្តិភាព!”

💙 ចូរយើងបន្តអធិដ្ឋាន និងធ្វើការជាមួយគ្នា ដើម្បីអនាគតដ៏ភ្លឺស្វាង និងសុខដុមរមនារបស់យើង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts