ខេត្តកែប ប្រទេសកម្ពុជា _ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សាលាបច្ចេកទេស ដុនបូស្កូខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Denis Voight មកពីប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសដល់លោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងរយះពេល ១ខែកន្លងមកនេះ។
ការចូលរួមរបស់លោក Denis Voight មិនត្រឹមតែជួយបង្កើនសមត្ថភាពភាសាអង់គ្លេសទេ ប៉ុន្តែថែមទាំងជួយបង្កើតឱកាសឲ្យលោកគ្រូ អ្នកគ្រូមានជំនាញក្នុងការបង្រៀន និងអភិវឌ្ឍការអប់រំឲ្យមានគុណភាពកាន់តែប្រសើរ។
សូមជូនពរលោកគ្រូ Denis Voight ធ្វើដំណើរត្រឡប់ទៅប្រទេសអូស្ត្រាលី ប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ និងជួបតែសំណាងល្អ។






