នៅល្ងាចថ្ងៃទី ៧ តុលា ឆ្នាំ ២០២៥ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំអភិបូជា ពិសេសមួយ ដើម្បីស្វាគមន៍សិស្សថ្មីឆ្នាំទី១ ដែលនឹងចាប់ផ្តើមស្នាក់ក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។
ការធ្វើអភិបូជានេះមានការចូលរួមដោយលោកពុកដានៀល ដែលបាន ផ្តល់ដំណឹងល្អ និងពាក្យលើកទឹកចិត្តអំពីការរស់នៅរួមគ្នាជាគ្រួសារមួយ ដោយមានជំនឿ វិន័យ និងសេចក្តីអំណរសប្បាយ។
សូមស្វាគមន៍សិស្សថ្មីទាំងអស់! សូមអោយដំណើរថ្មីនៅដុនបូស្កូនេះ ពោរពេញដោយការរៀនសូត្រ មិត្តភាព និងពរជ័យ។


