កម្មវិធីផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានធ្វើការផ្សព្វផ្សាយស្ដីពីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។
កម្មវិធីនេះមានគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងក្រើនរំលឹកដល់សិស្សានុសិស្សដែលធ្វើដំណើរតាមដងផ្លូវឲ្យមានការបម្រុងប្រយ័ត្នអំពីសុវត្ថិភាពខ្ពស់ជាងមុន កុំឲ្យមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ដែលអាចគ្រោះថ្នាក់ដោយប្រការណាមួយពេលកំពុងបើកបរ ត្រូវប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពក្រោមពាក្យស្លោក«មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់»។


