រាជធានីភ្នំពេញ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ លោកឪពុក យូជីន ខាល់កូ ប្រតិភូដុនបូស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូ ជួបសំដែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


