សូមស្វាគមន៍លោកតា ហិកទ័រ និងលោកយាយ អែលឡែន មកកាន់ ដុនបូស្កូ កែប
កែប៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធី រាត្រីវប្បធម៌ ដើម្បីអបអរសាទរ និងស្វាគមន៍ទៅដល់លោកតា ហិកទ័រ និងលោកយាយ អែលឡែន ដែលជាអ្នកឧបត្ថម្ភដ៏ធំមកពីមូលនិធិ សាវ៉ាឌី នៃប្រទេសហូឡង់។
កម្មវិធីរាត្រីវប្បធម៌នេះ ក៏មានការសម្តែងសិល្បៈជាច្រើន ដោយសិស្សនិស្សិតមកពីគ្រប់ផ្នែកផ្សេងៗទាំងអស់ និងក្រុមបងប្រុសសុរិយា។ មានការសម្តែងវប្បធម៌ខ្មែរដ៏ស្រស់ស្អាត ជាមួយនឹង ការរាំប្រពៃណី តន្ត្រី និងគុនល្បុក្កតោ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរ និងទេពកោសល្យរបស់សិស្សានុសិស្ស។
អំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហិកទ័រ និងលោកយាយ អែលឡែន សម្រាប់ចិត្តសប្បុរស និងការគាំទ្ររបស់លោកអ្នក ការមកដល់របស់លោកអ្នក បាននាំមកនូវក្តីសង្ឃឹម និងភាពរីករាយដល់សិស្សានុសិស្សរបស់យើង។






